ស្លាប់១. របួសធ្ងន់១ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុក រថយន្ត ដែលឈប់លើទ្រូងផ្លូវ ក្នុងទិសដៅស្របគ្នា

0

ស្លាប់១. របួសធ្ងន់១ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុក រថយន្ត ដែលឈប់លើទ្រូងផ្លូវ ក្នុងទិសដៅស្របគ្ន

(កំពង់ធំ) ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើងនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ស.ព ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២១:៤៥នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុងភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ ម៉ូតូបុក រថយន្តឈប់លើទ្រូងផ្លូវ ក្នុងទិសដៅស្របគ្នា(ពីលិចទៅកើត) បណ្តាលឲ្យស្លាប់មនុស្សប្រុស០១នាក់ និងរបួសធ្ងន់ ០១នាក់:

ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពណ៌ទឹកមាស ផ្លាកលេខកំពង់ធំ1H.6546 បើកបរដោយឈ្មោះ សុឹម.ណី ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរជាមួយ ឈ្មោះ លោក.ទិត្យ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិ/ឃុំជាមួយអ្នកបើកបរម៉ូតូខាងលើ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព) ។

រថយន្តម៉ាកហុីយុិនដាយ ពណ៌ខៀវ ផ្លាកលេខភ្នំពេញ3A.9528 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។

ក្រោយកើតហេតុកម្លាំងជំនាញស្រុកបានចុះវាស់វែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ រីឯវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។
មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូ បើកក្នុងស្ថានភាពស្រវឹង និងមានល្បឿនលឿន៕