គ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង បណ្តាលឲ្យស្លាប់០១នាក់ របួសស្រាល ០២នាក់

0

គ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯង បណ្តាលឲ្យស្លាប់០១នាក់ របួសស្រាល ០២នាក

(កំពង់ធំ) ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករដោយខ្លួនឯងនេះកើតឡើង នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ស.ព ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២១:៣០នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ភូមិប្រសាទ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយខ្លួនឯងបណ្តាលឲ្យ ស្លាប់០១នាក់ (ប្រុស)-របួសស្រាល ០២នាក់(ប្រុស) ៖
រថយន្តម៉ាកឡិចស៊ិស ពណ៌ទឹកមាស ផ្លាកលេខគ្មាន(បើកបរពីកើតទៅលិច) ដោយឈ្មោះ លឹម.ចាន់រឹទ្ធី ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(ស្លាប់នៅមន្ទីរពេទ្យភ្នំពេញ)។ អ្នករួមដំណើរ០២នាក់ :
១- ឈ្មោះ ហ៊ា.រឹទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបររថយន្ត ខាងលើ(របួសស្រាល) ។
២-ឈ្មោះ ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ ថ្នល់បែក ឃុំត្រពាំងឫស្សីុំ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសស្រាល) ។
ក្រោយកើតហេតុកម្លាំងជំនាញស្រុកបានចុះវាស់វែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ រីឯវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។
មូលហេតុជាបឋមបង្កដោយ រថយន្តបែកកង់ហើយរេចង្កូតធ្លាក់ផ្លូវក្រឡាប់៕