ក្មេងប្រុសម្នាក់ ចុះមុជទឹកទន្លេ លង់ស្លាប់ យ៉ាងសង្វេគ

0

ខេត្តរតនគិរី÷ ក្មេងប្រុសម្នាក់ ខណ:ចុះទៅមុជទឹកទន្លេសេសាន្តម្នាក់ឯង បានលង់ស្លាប់បាត់បង់ជីវិត បង្កការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង២នឹង១០នាទីរសៀលថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចទន្លេសេសាន្ត ស្ថិតនៅភូមិប៉ាតាង ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

មន្ត្រីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ សេវ ហ្វា ភេទប្រុស អាយុ ៦ឆ្នាំ ជនជាតិច្រាយ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
មានឪពុកឈ្មោះ សេវ ផាន់ អាយុ៤៥ឆ្នាំ នឹងម្តាយឈ្មោះ សេវ ចែង អាយុ៤០ឆ្នាំ ជនជាតិច្រាយ ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋានចុះមកត្រួតពិនិត្យ នឹងធ្វើកោសល្យវិច័យ ហើយបានប្រគល់សពក្មេងប្រុសឲ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិដើមភាគតិច ៕ យក្ខឡោម