ដក​តំណែង​អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ខេត្ត​រតនគីរី

0

ខេត្តរតនគិរី÷ យោងតាម​សច​ក្តី​សម្រេច​មួយ​របស់លោក ថង សាវុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ដែល​បណ្តាញសារព័ត៌មាន​ទទួលបាន​កាលពីព្រឹក​ថ្ងៃ​ចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បាន​បញ្ជាក់ថា អភិបាលខេត្ត​រតនគីរី បានសម្រេច​ដកហូត​មុខតំណែង​លោក ប៉ែន ហេង ពី​អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ដែលមាន​អត្តលេខ ១៧៣១៨០០០០៦  មក​បម្រើការងារក្នុងមុខតំណែងជាមន្ត្រីធម្មតានៅក្នុង​មន្ទីរ​ដដែល​នោះវិញ។

​តាម​ព័ត៌មាន​ទទួលបាន​ការសម្រេចដកហូតមុខតំណែងមន្ត្រីខាងលើនេះ ដោយ​មូលហេតុមន្ត្រីរូបនេះអសកម្មក្នុងការងារ និង​សិ​ល​ធម៌​ដែល​មិនអាចឲ្យបន្តមុខតំណែងជាអ្នកដឹកនាំនោះបានឡើយ។

ទាក់ទិនបញ្ហាខាងលើនេះដែរ លោក ប៉ែន ហេង សារព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ដោយមិនមានលេខទូរស័ព្ទ៕ យក្ខឡោម