កម្លាំងនគរបាលជំនាញ ក្របួចជនសង្ស័យប្រុសស្រី៨នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធគ្រឿងញៀន

0

រតនគិរី÷ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ចុះឡោមព័ន្ធនឹងបង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ កំពុងជួញដូរ និងប្រើប្រាស់សារធាតុញៀនជាក់ស្តែង។ប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចចម្ការស្វាយចន្ទីក្រោយវត្តភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ទី១-ឈ្មោះ ញ៉ែម សុផល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពុងសៀម ខេត្តកំពុងចាម បច្ចុប្បន្នស្នាក់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ទី២-ឈ្មោះ វុន លីហ្សា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់ មានស្រុកកំណើតភូមិអូរឫស្សី១ សង្កាត់អូរឫស្សី១ ខណ្ឌ៧កមរា រាជធានីភ្នំពេញ ស្នាក់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ទី៣-ឈ្មោះ ហុឹម ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ស្នាក់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ទី៤-ឈ្មោះ ជន វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានស្រុកកំណើតភូមិស្រីដូង ឃុំថ្មអណ្តើក ស្រុកចិត្តបុរី ខេត្តក្រចេះ ស្នាក់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ទី៥-ឈ្មោះ ជា វ៉ាន់ឌី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅភូមិគីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ស្នាក់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ទី៦-ឈ្មោះ វ៉ាន់ ម៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរលាងរថយន្ត មានស្រុកកំណើតនៅភូមិ១ ឃុំពុងស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ស្នាក់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បទល្មើសប្រើប្រាស់ ទី៧-ឈ្មោះ អន ឡី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិបានហ្វាំង ឃុំបាប៉ុង ស្រុវើនសៃ ខេត្តរតនគិរី ស្នាក់នៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី និងទី៨-ឈ្មោះ ជា ណារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ស្នាក់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតគិរី។

ក្នុងនោះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា៣កញ្ចប់ធំ, ទូរស័ព្ទដៃចំនួន៤គ្រឿង, ម៉ូតូចំនួន១គ្រឿង, ដាវសាមូរ៉ៃ៣ដើម, កាំបិតស្នៀត៣ដើម, ពូថៅ១ដើម ព្រមទាំងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៨នាក់ ត្រូវបានកម្លាំងជំនាញឃុំខ្លួននៅការិយាល័យ នៃស្នងការដ្ឋាននគរបាលខេត្ត នឹងបញ្ជូនបន្តទៅអយ្យការសាលាដំបូងខេត្តនាថ្ងៃស្អែក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕ យក្ខឡោម