មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជម្រុញការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ឆ្នាំ២០១៨និងលើកទិសដៅអនុវត្តបន្ត

0

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជម្រុញការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ឆ្នាំ២០១៨និងលើកទិសដៅអនុវត្តបន្
តាកែវ៖ ថ្លែងនៅក្នុងពិធីប្រជុំជម្រុញការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ឆ្នាំ២០១៨និងលើកទិសដៅអនុវត្តបន្ត នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាថ្ងៃទី ២៤ ផោមេសា ២០១៨ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានធ្វើការសំណូមពរដល់មន្ទីរជំនាញ ដែលពាក់ព័ន្ធជាមួយនិងការចូលរួមកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៏ ត្រូវរឹតបន្តឹងបន្ថែមទៀតទៅលើការប្រឡងសុំបើកបរយានយន្ត របស់បងប្អូនប្រជាពលរដ្ឋ ពីព្រោះថាក្នុងពេលបច្ចុប្បន្ននេះ ករណីគ្រោះថ្នាក់ចរាចរណ៏គឺភាគច្រើនកើតឡើងចេញពីកត្តា មនុស្ស ។ ដូច្នេះដើម្បីចូលរួមនៅសកម្មភាព ផ្សព្វផ្សាយច្បាប់ចរាចរណ៏ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស អោយបានយល់ដឹង និងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៏នោះ គួរណាស់តែរឹតបន្តឹងទៅលើការ ប្រឡងសុំប័ណ្ណបើកបររបស់ប្រជាពលរដ្ឋបន្ថែមទៀតនិងកាន់តែខ្លាំងព្រោះវាក៏ជាចំនុចមួយសំខាន់ផងដែរទៅលើការរួមគ្នាកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៏កើតឡើង ហើយត្រូវជៀសវាងអោយបានទៅលើការលួចផ្តល់ប័ណ្ណបើកបរយានយន្តនេះទៅអោយឃាតករ ។
ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិបានបន្តថា មន្ត្រីនគរបាលត្រូវធ្វើគ្រប់វិធីយ៉ាងណា អោយប្រជាពលរដ្ឋគោរពនិងក្លាចច្បាប់ចរាចរណ៏ ជាជាងកុំអោយប្រជាពលរដ្ឋក្លាចនគរបាលចរាចរណ៏ជាងក្លាចច្បាប់ទៅវិញ ។ ក្នុងនោះដែរឯកឧត្តម ហ៊ឹម យ៉ាន ក៏បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរូមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួនឯង និងអនាគតរបស់ក្រុមគ្រួសាររបស់ខ្លួនផង ។  
នៅក្នុងពិធីនោះដែរលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ ក៏បានសំណូមពរទៅលើហេតុផលមួយដល់ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ទៅលើការកែច្នៃរថយន្តដឹកកម្មករ កម្មការិនីរោងចក្រ ជាច្រើននាក់ ហើយការកែច្នៃតទ្រុង ខុសស្តង់ដាក់នោះ គឺជាហានិភ័យមួយខ្ពស់ ទៅលើសុវត្តិភាពក្នុងការបើកបរយានយន្តនៅលើផ្លូវ ដែលកំពុងតែផ្ទុកមនុស្ស យ៉ាងតិច មិនក្រោមពី៧០នាក់ ទៅ ជិត ១០០នាក់នោះទេ ។ ដូច្នេះគួរណាស់តែមានវិធានការតឹងរឹងថែមទៀត ចំពោះរថយន្តកែច្នៃដឹកកម្មករ កម្មការិនីរោងចក្រនេះ ពីព្រោះអត្រាមនុស្សស្លាប់ និងរបួសអាចនិងកើនឡើងច្រើន បើសិនជារថយន្តដឹកកម្មករនោះ ជួបនៅគ្រោះថ្នាក់ចរាចរណ៏ ហើយបច្ចុប្បន្ននេះដែរ គឺករណីរថយន្តដឹកកម្មកររោងចក្រ គឺកើតមានឡើងជាញឹកញាប់ដែរ ទៅលើករណីជួបគ្រោះថ្នាក់ចរាចរណ៏ ។ តាកែវ