សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រជុំ ត្រៀម អបអរខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨

0

កំពង់ធំៈ  អភិបាលខេត្តកំពង់ធំ និងជាប្រធានកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានកោះប្រជុំសមាជិក សមាជិកា លេខាធិការនៃគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលជាកិច្ចប្រជុំមួយស្តី ពីការត្រៀមរៀបចំ អបអរខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨។

កិច្វប្រជុំនេះ ត្រូវបានធ្វើឡើងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ដោយមានការចូលរួម ពីសមាជិក សមាជិកា លេខាធិការនៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលមាន ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ គឺក្នុងគោលបំណងដើម្បីពិនិត្យមើលការងារមួយចំនួន ដែលនិងសហការរៀបចំ ការងារ និងណែនាំពីតួនាទី និងភារកិច្ចសំខាន់ដល់ របស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ សម្រាប់អនុវត្តការងារឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់៕

ដោយ  ប៊ុន  រដ្ឋា