ឯកឧត្ដម​ ​ឧត្តមសេនិយទោ​សោម​ ស៊ុន ចុះសួរសុខទុក្ខអតីតយុទ្ធជន២កន្លែងផ្សេងៗគ្នា

0

ខេត្តកំពង់ធំ  ឯកឧត្ដម​ ​ឧត្តមសេនិយទោ​សោម​ ស៊ុន​ មេបញ្ជាការរងយោធភូមិភាគ​ទី​៤​មេបញ្ជាការតំបន់ប្រតិ​បត្តិការសឹករងកំពង់ធំ​ ប្រធានសមាគមអតីយុទ្ឋជនកម្ពុជា​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា​ បើ​គ្មាន​ការ​លះ​បង់​ប្រកបដោយ​វីរៈ​ភាព​របស់​អតីត​យុទ្ធ​ជន​យើង​ទេនោះ​  យើង​ក៍មិនអាចរស់នៅដោយសុខសាន្តបានឡើយ​ ហើយ​បើ​គ្មាន​នយោបាយ​ឈ្នះ​ ឈ្នះ​ របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ដែល​បាន​ស្រង់​កម្ពុជា​ឲ្យ​រួច​ផុត​ពី​ភ្លើង​សង្គ្រាម​ទេនោះ​ យើង​ក៍មិនទទួលបាន​សន្តិភាព​ពេញ​លេញ​ និង​ការ​អភិវឌ្ឍ​ន៍​ដូច​សព្វ​ថ្ងៃ​នេះ​ដែរ​  នេះ​ជាសច្ចៈធម៍ប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបានឡើយ​ ។

ក្រោមការយកចិត្តទុកដាក់ របស់ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានដឹកនាំសហការីចុះសួរសុខ​ទុក្ខគ្រួសារអតីតយុទ្ធជន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ខែមេសា​ឆ្នាំ​២០១៨ ​នៅ​ភូមិ​ស្រោមដែក​ ឃុំ​ បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ដើម្បីស្តាប់បញ្ហានានានៅក្នុងមូលដ្ឋាន និងទទួលយកនូវសំណូមពរ របស់អតីតយុទ្ធជន ដែលមានបំណងចង់ពិភាគក្សា  ។

លោកទី​ ឡូន​ អាយុ​៥១ឆ្នំា​ អតីត​នៅ​អង្គភាព​វរសេនាធំលេខ​៨៩​ កង​ពល​លេខ​៥ចាស់​ បាន​ត្រូវ​របួស​ពិការ​នៅ​ថ្ងៃ​ទី​១០​ខែកុម្ភៈ​ ឆ្នាំ​១៩៨៥​ នៅ​សមរភូមិ​ព្រះ​ប្រឡាយ​ ខេត្ត​ព្រះ​វិហារ​  បាន​ពិការ​ដៃ​ឆ្វេង​ ហើយក៍មានរបួសពេញខ្លួន​ ត្រង់ភ្លៅ​ ត្រគាក​ និង​ប្រដាប់​ភេទ​ផងដែរ​​  សព្វថ្ងៃ​គាត់​គ្មាន​កូន​នឹងគេទេ​ រស់នៅ​តែ​ពីរ​នាក់​ភរិយា​ ដោយ​ប្រកបរបរ​ធ្វើ​កម្មករ​កាប់​អំពៅតាមចំការឲ្យគេ​ ​ គាត់​បាន​ទទួល​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ពី​រាជរដ្ឋាភិបាល​ផ្តល់​ជូន​ក្នុង​មួយ​ខែចំនួន​៤៦ម៉ឹបរៀល​ ផងដែរ​ ក្នុង​ពិធី​សំណេះសំណាល​នេះ​ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​ផ្ដល់​ជូន​គាត់​នូវ​អង្ករ​ចំនួន​ ៥០​  គីឡូក្រាម​ មីយើង​ចំនួន​២កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ ចំនួន​២យួរ​ និង​ថវិកា​ចំនួន​ ១០០,០០០​ រៀល​ ។

នៅរសៀលថ្ងៃដដែល ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានបន្តដឹកនាំសាការីចុះសាកសួរសុខទុក្ខគ្រួសារតីតយុទ្ធជនពលី មួយគ្រួសារទៀត ដែលរស់នៅភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានអ្នកមីង អេង ផាន អាយុ ៦០ ឆ្នាំ ជាគ្រួសារអតីតយុទ្ធជនពលីឈ្មោះ ហួត រ៉ែន អតីតយោធាស្រុកស្ទោង នៃយោធាខេត្តកំពង់ធំ ។

លោក ហួត រ៉ែន បានពលីនៅសមរភូមិឈូកជីព្រះស្រុកស្ទោង​ខេត្ត​កំពង់ធំ​ ក្នុងឆ្នាំ១៩៩៤ បច្ចុប្បន្ន​បន្សល់ទុកភរិយា និងកូនចំនួន ០២ នាក់ ( មានគ្រួសារអស់ហើយ )  អ្នកមីង អេង ផាន មានជម្ងឺរបេងសួត មិន​អាចប្រកបមុខរបរអ្វីបានឡើយ រស់នៅសព្វថ្ងៃសង្ឃឹមលើកូនទាំង ០២ ចញ្ចឹម នៅក្នុងឱកាសនោះដែរ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានឧបត្ថម្ភជូនគាត់នូវ អង្ករ ៥០ គ.ក្រ ,មីយើង ០២ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរ និងថវិកា ១០០,០០០ រៀល ។  ដោយ  ប៊ុន  រដ្ឋា