មនុស្ស១នាក់បានស្លាប់និងម្នាក់របួសធ្ងន់ ជិះម៉ូតូជាមួយទឹកប្តូរនិស័យ

0

កំពង់ធំៈ យុវជន២នាក់ជិះម៉ូតូឡើងថ្នល់មិនប្រយ័ត្ន ក៏ត្រូវបានដួលបោកក្បាលនិងថ្នល់ជាតិ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលដែលបើកបរក្នុងល្បឿនលឿន ហួសកំណត់ នាំឲ្យជ្រុលចង្កូតដួលស្លាប់តែម្តង កាលពីវេលាម៉ោង 3.25នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៨។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ស្លាប់យ៉ាងអាណោចអាធ័មនេះ បានធ្វើឲ្យក្មេងប្រុស២នាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ ដែលបានកើតឡើងនៅលើកំណាត់វាងក្រុង ចំនុចភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈពេលជនរងគ្រោះ២នាក់នេះ កំពុងតែជិះ ម៉ូតូ ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រចេះ1B- 5236 ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឈុន ឈីន ភេទប្រុស អាយុ ១៧ឆ្នាំជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ទី២ឈ្មោះ ឌីម ឌ័រ ភេទប្រុស អាយុ១៣ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ បានជិះម៉ូតូដួលខ្លួនឯង ដោយស្រវឹងស្រា បើកលឿនធ្វើឲ្យបាត់បង់សតិ ក្នុងការបញ្ជាយានយន្តទើបបណ្តាលឲ្យដួល ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាល នៃអធិការស្រុកសន្ទុក បានចុះមកធ្វើការវាស់វែង នៅកន្លែងកើត ហេតុ ចំណែកសាកសព ត្រូវបានប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី។
ដោយ ប៊ុន រដ្ឋា