ខេត្តរតនគិរី÷ ផ្ទះចាស់ទុកចោល១ខ្នងត្រូវអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង មិនបង្កដល់អ្នកដទៃនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយចំនួនប៉ុណ្ណោះ។
ហេតុការណ៍អគ្គីភ័យឆាបឆេះនេះបានកើតឡើងនៅវេលាម៉ោង ១ រំលងអាធ្រាតឈានចូលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ចំណុច ខាងក្រោយផ្ទះថ្មី ចម្ងាយប្រហែល១៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិកំពង់ចាម ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អូន ប៊ុនស៊ូ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហតុខាងលើ។មន្ត្រីនគរបាលបន្តថា មុនពេលកើតហេតុ ខណ:ម្ចាស់បានដេកលង់លក់នៅលើផ្ទះថ្មី ហើយនៅជុំវិញ ខាងក្រោមផ្ទះចាស់នោះ មានដាក់ម៉ាស៊ីនភ្លើង និងតាបឈូសឈើ បន្សល់ទុកកំទិចអាចមរ៍រណាឈូសឈើជាច្រើន សង្ស័យមានគេបោះកន្ទុយបារីចូល ទើបបណ្តាលឲ្យមានភ្លើងឆេះឆាបតែម្តង។
សម្ភារ:ខូចខាត រួមមាន:១-ផ្ទះឈើ ១ខ្នងទំហំ ៥ x ៧ម៉ែត្រ ប្រក់ស័ង្កសី ខ្ពស់ពីដីប្រហែល ២,៥ម៉ែត្រ២-តាបឈូសឈើ ១ គ្រឿង៣-ម៉ាស៊ីនភ្លើង ១
៤-ម៉ាស៊ីន ក្រឡឹង ១៥-ធុងបាញ់ថ្នាំ ១ ៦-ម៉ូទ័រ ឈូសឈើ ១៧-ម៉ូទ័របុក ១
៨-ម៉ូទ័រខាត់ ១ ៩-នឹងស្រូវ ចំនួន ៥ បេផងដែរ៕ យក្ខឡោម