ស្រ្តីវ័យចំណាស់ម្នាក់សម្រេចចិត្ត ធ្វើអត្តឃាតចងកសម្លាប់ខ្លួនដើម្បីគេចវេសពីជំងឺប្រចាំកាយ

0

កំពង់ធំៈ មានការភ្ញាក់ផ្អើលមួយ ដោយសារតែមានការចងកសម្លាប់ខ្លួន នៅលើចុងឈើ របស់ស្រ្តីវ័យចំណាស់ម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះ ឯក ឌឿន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើម្ហូបការ រស់នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រទះឃើញនៅវេលា ម៉ោង០៦និង០០នាទីព្រឹក នៅចំណុចសាលាបឋម សិក្សាបឹងល្វា ភូមិបឹងល្វា ឃុំបឹងល្វាស្រុកសន្ទុកខេត្តកំពង់ធំ ។
ហេតុការដែលបង្ករឲ្យមានមនុស្សស្លាប់ដោយសារការធ្វើអត្តឃាតខ្លួនឯងនេះ បានកើតឡើងនៅថ្ងៃទី ២៥ខែមេសា ឆ្នាំ ២០១៨ ដែលមានប្តីឈ្មោះព្រំ ម៉ៅ ភេទប្រុស អាយុ ៥៥ឆ្នាំនីងកូនឈ្មោះ ព្រំ លីដា ភេទស្រី អាយុ ២៤ឆ្នាំត្រូវជាកូនបង្កើត ប្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ោងប្រហែល៦ ល្ងាច ខ្លួនបានមកពីម្ហូបការ ជាមួយជនរងគ្រោះ ពេលមកដល់ផ្ទះក៏នាំដេកនៅនិងរោងទាំងអស់គ្នា ពេលនោះខ្ញុំបានដេកលក់រហូត លុះព្រឹកឡើងពេលខ្លួនងើបពីដេកលឺកូនយំទ្រហឹងហើយបានប្រាប់ខ្លួននិងនាំទៅមើលក៏ឃើញប្រពន្ធខ្លួនចងកនៅនិងដើមកាស្សាតែម្ដង។
តាមសាក្សីពីប្រជាពលរដ្ឋ ឈ្មោះ អាង ស្រេង ភេទប្រុស អាយុ៣៥ឆ្នាំ ភូមិត្រពាំងទឹម ឃុំបឹងល្វា ស្រុកសន្ទុកខេត្ត បានរៀបរាបថាព្រឹកថ្ងៃទី២៦ មានឈ្មោះ យ៉ា សុខា ភេទ ប្រុស បានរត់ទៅប្រាប់ខ្ញុំថាមានមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះបានចងកនៅក្នុងបរិវេណសាលាបឋម សិក្សាបឹងល្វាហើយពេល នោះខ្ញុំបានមកដល់ឃើញសាកសពចងកនៅនិងដើមកាស្សា ហើយក៏បានរាយការណ៍ជូនសម្ថកិច្ច។
លោកនាយប៉ុស្ត៍រដ្ឋបាលឃុំបឹងល្វា ក្រោយពីបានទទួលដំណឹងនេះ ក៏បានដឹកនាំកំលាំងជំនាញពិនិត្យវិភាគទីកន្លែងកើតហេតុស្រុក បានចុះដល់កន្លែងកើតហេតុ សហការណ៍ជាមួយកំលាំងប៉ុស្តិ លោកមេភូមិក្រុមប្រឹក្សាឃុំ ដើម្បីពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព ប្រទះឃើញ មានស្នាមទ្រុតក្រម៉ៅព័ទ្ធកខាងមុខទំហ៊ុ២ស.ម ចំណែកនៅលើដងខ្លួននិងអវ:យវ: សពពុំឃើញស្លាកស្នាមអ្វីកត់សំគាល់ឡើយ ការសនិដ្ឋានជំហ៊ានដំបូងសាកសពពិតជាបានធ្វើអត្តឃាតខ្លួន(ដោយធ្វើអត្តឃាតចង់ក ដោយខ្លួនឯង)ពិតប្រាកដមែន ដោយសារតែកន្លងមកជនរងគ្រោះនជំងឺប្រចាំកាយ (តែក៏មានការសង្ស័យថា ជនរគ្រោះពុំមានសភាពលានអណ្តាត ដូចសាកសពចងក របស់សពដ៍ទៃឡើយ ចំណែកការចងក ក៏ឡើងដើមឈើខ្ពស់ប្រហែល ៣ម៉ែត្រ ) ក្រោយពិនិត្យកោសល្យវិច្ឆ័យរួច បានប្រគល់សពជូនក្រុមគ្រួសារយកធ្វើ បុណ្យតាមប្រពៃណី។
ដោយ ប៊ុន រដ្ឋា