លោកទិត្យ វង្សវិសាល ត្រូវបានតែងតាំងជាប្រធានមន្ទីរឧស្សា ហកម្មនិង សិប្បកម្មខេត្តំពង់ឆ្នាំង

0

កំពង់ឆ្នាំងៈ  នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នៅសាលប្រជំុសាលាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពង់ឆ្នាំង ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមគតិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម និង សិប្បកម្ម និង ឯកឧត្តម
ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ។
លោក ទិត្យ ណាង ប្រធានមន្ទីរឧស្សាហកម្ម និង សិប្បកម្ម បានគូសបញ្ជាក់អោយដឹងថាកន្លងមកនេះ បុគ្គលិក និង មន្រ្តីនៃមន្ទីរឧស្សហកម្មនិងសិប្បកម្ម បានខិតខំបំពេញការងារ ដោយយកចិត្តទុកដាក់ ដោយចុះត្រួតពិនិត្យ និង ផ្សព្វផ្សាយច្បាប់កតិ្តយុត្តិនានា ដល់ម្ចាស់សហគ្រាសនិងសិប្បកម្ម នានាទូទាំងខេត្ត អំពីនីតិវិធីនៃដំណើរការធ្វើសិប្បកម្មស្របទៅនិងលក្ខណ្ឌ ដែលច្បាប់បានកំណត់ ។ ចំពោះបញ្ហាទឹកស្អាតនៅក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននេះគឺបានគ្រប់គ្រងដោយក្រុមហ៊ុនឯកជន ជាអ្នកផ្តល់សេវាទឹកស្អាតបានគ្រប់ដណ្តប់ដល់នៅក្នុង ក្រុងកំពង់ឆ្នាំង និង តំបន់មួយចំនួននៅក្នុងស្រុករលាប្អៀរ ដែលធ្វើអោយប្រជា
ពលរដ្ឋនៅតំបន់ទាំងនេះងាយស្រួលទទួលបាននូវភាពងាយស្រួលក្នុងប្រើប្រាស់ ដោយឡែកស្រុកផ្សេង ៗទៀតបានក៍មានការផ្គត់ផ្គង់ពីសហគ្រាសនិងសិប្បកម្មផ្សេងទៀតផងដែរ។
តាមប្រកាសរបស់ក្រសួងឧស្សាហកម្ម និង សិប្បកម្ម ត្រូវបានសម្រេចតែងតាំងលោក ទិត្យ វង្សវិសាល បច្ចុប្បន្នជាអនុប្រធានមន្ទីរ អោយបំពេញមុខងាជាប្រធានមន្ទីរឧស្សហកម្ម និង សិប្បកម្មខេត្តកំពង់ឆ្នាំង ជំនួសលោកទិត្យ ណាង ដែលត្រូវទទួលភារកិច្ចថ្មី ។បន្ទាប់ពីឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានរាយការណ៍អំពីកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងខេត្តកំពង់ឆ្នាំងរួចមក ឯកឧត្តម គតិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង សិប្បកម្ម បញ្ជាក់ថា ការផ្លាស់ប្តូរមុខតំណែងមន្រ្តីរាជការគឺជាដំណើរការមួយជាធម្មតា ដើម្បីបង្កើនប្រសិទ្ធ
ភាពការងារក្នុងអង្គភាព អោយកាន់តែមានការរីកចម្រើនបន្ថែមទៀតទៅតាមជំនាញនីមួយរបស់អង្គភាព ។ ដូចនេះប្រធានមន្ទីរដែលទើបបានទទួលដំណែងថ្មី ត្រូវចេះសហការអោយបានជិតស្និទ្ធ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ចេះសាមគ្គីភាពផ្ទៃក្នុងអោយបានល្អក្នុងអង្គភាព ដើម្បីអោយដំណើរការនៅក្នុងអង្គភាពមានភាពរលូននិងមាននិរន្តរភាព ។
ឯកឧត្តមបានបញ្ជាក់ទៀតថា នៅក្នុងភូមិសាស្រ្តខេត្តកំពង់
ឆ្នាំងមានសក្តានុពលច្រើន ដែលអាចផ្តល់ឱកាសអោយអ្នកវិនិយោគិន ដាក់ទុនវិនិយោគបានច្រើន ក្នុងការបង្កើតនូវរោងចក្រ សហគ្រាសធុនតូចនិងមធ្យម និង សិប្បកម្ម ដែលបង្កើតឱកាសការងារធ្វើដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះបានច្រើន និង លើកទឹកចិត្តអោយម្ចាស់សិប្បកម្ម ទាំងអស់បង្កើនគុណភាពនៃការផលិត ដើម្បីប្រកួតប្រជែងនូវផលិតផលដែលនាំចូលពីក្រៅស្រុក ព្រោះថាពេលនេះ ប្រជាពលរដ្ឋបានងាកមកគាំទ្រនូវផលិតផលរបស់ខ្មែរយ៉ាងច្រើនផងដែរ។
ឯកឧត្តមបានផ្តាំផ្ញើរដល់អង្គភាពផលិតទឹកស្អាត ត្រូវពង្រីកបណ្តាញទឹកស្អាតបន្តទៀត ជូនប្រជាជនអោយបានច្រើនកន្លែងបន្ថែមទៀតដើម្បីបំពេញនូវសេចក្តីត្រូវការរបស់ពួកគាត់ ។