សមត្ថកិច្ចជុំនាញចាប់ឡានដឹកឈើគ្មានច្បាប់របស់ឈ្មួញដ៏ល្បីល្បាញឈ្មោះម្នាក់ ហើយនៅខណៈពេលដែលអ្នកមានលុយម្នាក់ទៀតកាងលែងបាន

0

សៀមរាប៖ សមត្ថកិច្ចជុំនាញមេព្រៃបានចាប់ឡានដឹកឈើគ្មានច្បាប់របស់ឈ្មួញដ៏ល្បីល្បាញឈ្មោះម្នាក់ ហើយនៅខណៈពេលដែលអ្នកមានលុយម្នាក់ទៀតកាងលែងបាន ត្រូវសមត្ថកិច្ចមេព្រៃចាប់យកទៅ អនុវត្តច្បាប់ ក្រោយពេលអ្នកមានលុយនៅសៀមរាបម្នាក់ទៀត ចាំឈរទិញជួយកាងលែងបាន។ ការចាប់ឡានដឹកឈើល្មើសច្បាប់ខាងលើ ធ្វើឡើងនាថ្ងៃត្រង់ទី២៥ខែមេសាឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវវាងក្រុង ក្នុងភូមិទ្រៀក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខណៈឡានខាងលើបើករត់ចូលទៅលាក់ខ្លួនក្នុងដីឡូត៏ មួយកន្លែងក្នុងភូមិសាស្ត្រខាងលើ។ ក្នុងពេលមេព្រៃខេត្តចូលទៅរឹបអូសឡានដឹកឈើខាងលើយកទៅអនុវត្តច្បាប់ ទើបដឹងថា ម្ចាស់ឡាននិងឈើនេះ ជារបស់ឈ្មួញដ៏ល្បីល្បាញ់ម្នាក់ឈ្មោះ ដោក ប៉ូ ភេទប្រុស អាយុជាង៤០ឆ្នាំ។ ឈ្មួញម្នាក់នេះជាអ្នកតើតួរកលុយ ចិញ្ចឹមសមត្ថកិច្ចមេព្រៃក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ន ក្រោយពីបទល្មើសឈើគ្រញូងឃ្លាតឆ្ងាយពីក្រសែភ្នែករបស់ពួកគេ។ នៅពេលឡានដឹកឈើខុសច្បាប់នេះ ចូលមកដក់ក្រុងសៀមរាប បម្រុងងទៅទម្លាក់តាមបណ្តាដេប៉ូលក់ឈើហើយនោះ ខាងមេព្រៃហាក់រារែកចិត្ត មិនចង់វាយបំបែកឆ្នាំងបាយប្រចាំថ្ងៃរបស់ខ្លួននោះទេ។ បើទោះបីថ្នាក់លើបញ្ជាឲ្យអនុវត្ត ជាច្រើនដងក៏ដោយ។
នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ លោកយឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើបាគង បានប្រាប់ថា៖ លោកត្រឹមតែចុះអនុវត្តរឹបអូសទេ ឯរឿងផ្សេងទៀត វាបានផុតពីដៃរបស់លោកហើយ។ គឺខាងផ្នែកជាអ្នកចាត់ចែងទៅវិញទេ។ លោកបន្តទៀតថា៖ តាមច្បាប់ ឈើល្មើសនេះត្រូវទុករយៈពេល៣០ថ្ងៃ ដើម្បីឲ្យម្ចាស់ចូលខ្លួនបង់ពិន័យជាអន្តរកាល ១គុណ៣ តម្លៃទីផ្សារ ហើយដកហូតឈើទុកជាសម្បត្តិរដ្ឋ រីឯឡានដែលដឹកបទល្មើសប្រគល់ឲ្យម្ចាស់វិញ។ តែបើ៣០ថ្ងៃម្ចាស់មិនចូលខ្លួនទេ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ បើទោះបីពុំមានការផ្តល់ចំនួនម៉ែត្រគូប នៃឈើដែលបានបង្ក្រាបនោះ ពីសមត្ថកិច្ចមេព្រៃ តែក្នុងពេលឃាត់ឡានខាងលើ គេបានប៉ាន់ប្រមាណថា ឈើនៅលើឡានអាចមានចំនួនជាង៣ម៉ែត្រគូប ដែលជាប្រភេទឈើប្រណិត (ធ្នង់)។ ឈើខាងលើនេះត្រូវយកទៅរក្សាទុកផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី៕ ដោយ ស៊ាន សុផាត