រាជទូតថៃនិងប្រតិភូទស្សនកិច្ចតំបន់ព្រំដែនដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

0

ឃិន គន្ធា2:
រាជទូតថៃនិងប្រតិភូទស្សនកិច្ចតំបន់ព្រំដែនដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្
បន្ទាយមានជ័យ : ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជានិងប្រតិភូ ១៨រូបនិងមន្ត្រីអាជ្ញាធរកម្ពុជាទស្សនកិច្ចតំបន់ព្រំដែនដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង២ ។
ឯ/ឧ បា៏នយ៉ារ៉ាកភូនសាប់ (HE. Panyarak Poolthup) អគ្គរាជទូតថៃនិងប្រតិភូបានមកទស្សនកិច្ចនៅច្រកព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត,នៅស្ពានផ្លូវដែកកម្ពុជា ថៃទៅស្ថានីយ៍រថភ្លើងប៉ោយប៉ែតក្រុងប៉ោយប៉ែត កាលពីល្ងាចថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៨ ។
អញ្ជើញទទួលជួបនិងជូនដំណើេគណ:ប្រតិភូរួមមានលោក លី សារី អភិបាលស្តីទីខេត្តបន្ទាយមានជ័យ លោក ជា សេងអាន នាយករងរដ្ឋបាលខេត្ត លោក គឺម សុវណ្ណ ប្រធានមន្ទិរសាធារណការនិងដឹកជញ្ជូនខេត្ត លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត។
នៅលើស្ពានផ្លូវដែកព្រំដែនប៉ោយប៉ែត-ខ្លងលឹក ប្រតិភូថៃនិងមន្ត្រីកម្ពុជាបានអោយដឹងថា: ស្ពាននិងផ្លូវដែកថៃ កម្ពុជាពីរាជធានីបាងកកមកក្រុងប៉ោយប៉ែតបានតភ្ជាប់គ្នាឡើងវិញហើយកាលពីខែសីហាឆ្នាំ២០១៧ ។ហើយកំណាត់ផ្លូវដែកកម្ពុជាដែលបាត់ឬខូចខាត ហើយផ្អាកដំណើរការកាលពី៤៣ឆ្នាំមុន(ឆ្នាំ១៩៧៥) ក៏បានបើកដំណើរការដឹកអ្នកដំណើរបណ្តោះអាសន្នឡើងវិញកាលពីថ្ងៃទី៤ខែមេសាឆ្នាំ២០១៨ លើកំណាត់ពីប៉ោយប៉ែតមកសិរីសោភ័ណ។ហើយនឹងដំណើរការបន្តពីប៉ោយប៉ែត-សីរីសោភ័ណ-បាត់ដំបងនៅដើមខែឧសភា ។
ករណីនេះ ភាគីទាំង២ បានសង្ឃឹមនិងជូនពរអោយផ្លូវដែកប្រវត្តិសាស្ត្ររបស់ផងខ្លួនអាចដំណើរការឆ្លងដែនដោយដឹកទាំងអ្នកដំណើរ ,ភ្ញៀវទរសចរនិងទាំងទំនិញដើម្បីជម្រូញការរីកចម្រើនវិស័យសេដ្ឋកិច្ចប្រទេសនិងជិវភាពប្រជាជននៃប្រទេសទាំង២ ។
តមកប្រតិភូនិងមន្ត្រីនៃប្រទេសទាំង២ បានទៅទស្សនកិច្ចស្វែងយល់ពីសកម្មភាពនិងលទ្ធផលនៃការដ្ឋានសាងសង់ស្ពានឆ្លងអូរនិងផ្លូវឆ្លងដែននៅគម្រោងថ្រកព្រំដែនអន្តរជាតិស្ទឹងបត់- ណងអៀន រវាងក្រុងបោ៉យប៉ែតនិងស្រុកអារញប្រថេតដែរ។
ច្រកព្រំដែនថ្មីនេះជាស្មារតីសម្រេចចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងថៃ ហើយប្រើសម្រាប់តែការដឹកជញ្ជូនធុនធ្ងន់និងពាណិជ្ជកម្មឆ្លងដែនទៅថ្ងៃអនាគត។ពោលគឺជំនួសច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកបច្ចប្បន្នដែលមានលក្ខណ:មមាញឹក ចង្អៀតខ្លាំងនោះ ទុកអោយតែការឆ្លងដែនមនុស្សនិងនូវយានយន្តដឹកអ្នកដំណើរ ភ្ញៀវទេសចរជាតិ អន្តរជាតិនិងទំនាក់ទំនងផ្សេងៗទៀត។
យោងមន្ត្រីកងភូមិន្ទថៃក្នុងក្រុមហ៊ុនសាងសង់ស្ពាន-ផ្លូវច្រកព្រំដែនណងអៀន-ស្ទឹងបត់និងលោក គឹម សុវណ្ណ ប្រធានមន្ទិរសាធាណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក៏ដូចលោក លី សារី អភិបាលស្តីទីខេត្តអោយដឹងថា: សម្រាប់ស្ពានឆ្លងព្រំដែននេះមានប្រវែង៦២០ម ក្នុងនោះនៅខាងថៃប្រវែង៤០០មនិងនៅខាងកម្ពុជាមានប្រវែង២២០ម ។ស្ពាន និងផ្លូវមៅតំបន់តភ្ជាប់នោះមកទល់ពេលនេះ សាងសង់បានជាង៥០ភាគរយ ហើយអាចរួចរាល់នៅចុងឆ្នាំ២០១៨នេះ។
គម្រោងនេះ លើការសាងសង់គឺអនុវត្តដោយភាគីថ ។ឯថវិកាចំណាយផ្នែកខាងភាគីកម្ពុជា ជាហិរញប្បទានរដ្ឋាភិបាលថៃ។
ខាងថៃ និងកម្ពុជាគេមានគម្រោងកសាងហេដ្ឋរចនាសម្ព័ន្ធរួមមាន អគារត្រួតពិនិត្យគ្រប់ស្ថាប័ន អគារឃ្លាំងនិងផ្លូវតភ្ជាប់ក៏នឹងដំណើរសាងសង់បន្តនាពេលខាងមុខ។
ក្នុងនោះ កម្ពុជាត្រៀមផ្ទៃដី៨៤ហិចតាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធតំបន់ច្រកនេះ និងសង់ផ្លូវតភ្ជាប់ពីចំណុចច្រកមកទល់នឹងរង្វង់មូលប្រសព្វនៃផ្លូវជាតិលេខ៥និងផ្លូវជាតិលេខ៥៨នៅភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។
សូមបញ្ជាក់បន្ថែមថា ឯ/ឧ បា៏នយ៉ារ៉ាក់ ភូនសាប់ អគ្គរាជទូតថៃនិងប្រតិភូត្រូវបំពេញទស្សនកិច្ចតំបន់ព្រំដែនដើម្បីជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះពីថ្ងៃទី២៥ដល់២៧មេសា ។
ក្នុងនោះមានទស្សនកិច្ចនូវទីតាំងចាងលើ រួចបន្តទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសអូរនាងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។និងក៏ទស្សនកិច្ចនៅច្រកទ្វារព្រំដែនជប់គគីរ(ខេត្តឧត្តរមានជ័យ)-សាយតាគូ(បូរីរាំុ),ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី(ខេត្តបាត់ដំបង)-បានខាវឌិន(ស្រះកែវ) , នៅច្រកព្រំដែនអន្តរជាតិព្រំ(ប៉ៃលិន)-បានផាកាត(ច៍ន្ទបូរី),ច្រកទ្វារព្រំដែនថ្មដា(ពោធិសាត់) -បានថាសេន(ត្រាត)៕ដោយ៖ឃិន គន្ធា