ករណីភ្លើងឆេះជន្លង់ចំបើង បណ្ដាលឲ្យ ប្រជាពលរដ្ឋ រស់នៅភូមិអូរ ឃុំពន្លៃ

0

កំពង់ឆ្នាំងៈថ្ងៃទី២៦ខែមេសាឆ្នាំ២០១៨ វេលាម៉ោង៤. ៣០នាទីល្ងាចនៅភូមិអូរឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានករណីអគ្គីភ័យមួយបានកើតឡើងបណ្ដាលឲ្យឆេះជន្លង់ចំបើងមួយ ដែលមានចម្ងាយពីផ្ទះប្រមាណ១០ម៉ែត្រ ដែលម្ចាស់ផ្ទះឈ្មោះ ឈី ស្រុន និងប្រពន្ធឈ្មោះ ឃិន វ៉ាត មានការភិតភ័យយ៉ាងខ្លាំង និងមានការភ្ញាក់ផ្អើលដល់ប្រជាពល
រដ្ឋក្នុងភូមិបាននាំគ្នារត់មកជួយពន្លត់។

ដោយឃើញមានករណីនេះបានកើត
ឡើងលោកឡឹក គឹមឡាយ មេឃុំពន្លៃ បានរាយការណ៍ជូនលោក ឃួន សៅរុំអភិ
បាលស្រុកបរិបូណ៌ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដើម្បីទំនាក់ទំនងទៅលោកជាង សុវណ្ណារិទ្ធិ អធិការដ្ឋាននគរបាលស្រុកបានចាត់ឲ្យរថយន្តពន្លត់អគ្គីភ័យមួយគ្រឿង ចុះជួយអន្តរាគមន៍ពន្លត់បានទាន់ពេលវេលានៅហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានការប៉ះពាល់ដល់មនុស្សនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋឡើយ៕