កម្លាំង ការិ ព្រហ្មទណ្ឌកំរិតធ្ងន់កំពត អធិការស្រុកកំពង់ត្រាច សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ័សាត់ អធិការស្រុកវាលវែង ព្រមទាំងសហការី បានចាប់ខ្លួន ជនល្មើស ណុំ សុខរឿន

0

ខេត្តកំពត៖រសៀលថ្ងៃទី ២៨-៤-២០១៨ កម្លាំង ការិ ព្រហ្មទណ្ឌកំរិតធ្ងន់កំពត អធិការស្រុកកំពង់ត្រាច សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ័សាត់ អធិការស្រុកវាលវែង ព្រមទាំងសហការី បានចាប់ខ្លួន ជនល្មើស ណុំ សុខរឿន ភេទប្រុស ២៧ឆ្នាំ នៅចំណុច ភូមិទួលគ្រួស ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ ជននេះប្រព្រឹត្តបទឃាតកម្ម កាប់ ចាក់សម្លាប់ម្តាយបង្កើតកាលពីថ្ងៃទី ២២/០៤/២០១៨ ចន្លោះពីម៉ោង ៧ យប់ ដល់ម៉ោង ១១ យប់ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ជ/រ ឈ្មោះ រៀម.ហែ ភេទស្រី អាយុ ៥០ ឆ្នាំ។ ក្រោយពីធ្វើសកម្មភាពរួច ជននេះបាន គេចខ្លួន , ទើបចាប់បានពេលនេះ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងត្រៀមបញ្ជូនមកកំពតវិញ។
(កិច្ចការនេះ អាចធ្វើទៅបាន ដោយសារការដឹកនាំបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្តកំពត និងនាយកដ្នានជំនាញព្រហ្មទណ្ឌ និងសន្តិសុខ នៃក្រសួងមហាផ្ទៃ)។