គំនរឈើសុក្រំជាច្រើនកំណាត់ ត្រូវបានឈ្មួញខិលខូច យកមកលាក់ទុកនៅក្នុងព្រៃ

0
SHARE

ខេត្តរតនគិរី៖ គំនរឈើសុក្រំជាច្រើនកំណាត់ ត្រូវបានក្រុមអ្នកសារព័ត៌មាន១ក្រុម ប្រទះឃើញលាក់ទុកពីកន្លែងផ្សេងគ្នានៅក្បែរអូរ ខាងក្រោយប៉ុស្ពិ៍នគរបាលរដ្ឋបាលឃុំសេដា នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

តាមការឲ្យដឹងពីសមត្ថកិច្ចសូមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ឈើប្រណិតទាំងអស់នេះ មានមុខកាត់១៥គុណ១៥ និងមានប្រវែងចាប់ពី ២,៥០ម៉ែត្រ ទៅ៣,៥០ម៉ែត្រ មានចំនួនជាង២០០កំណាត់ជាប្រភេទឈើសុក្រំ ដែលឈ្មួញបានដឹកជញ្ជូនយកមកលាក់ទុកនៅមុនចូលឆ្នាំខ្មែរមកម្លេះត្រូវបានបែកការ។

ប្រភពបន្តថា ឈើទាំងអស់នេះ ត្រូវបានក្រុមឈ្មួញមួយចំនួនតូចយកមកលាក់ទុក ត្រៀមដឹកចេញទៅប្រទេសវៀតណាមដោយមានការរាំងស្ទះនិងសមត្ថកិច្ចចចារមិនត្រូវគ្នាកុំអីឈើទាំងនេះទៅដល់ប្រទេសវៀតណាមបាត់ទៅហើយ។

ក្រោយទទួលបានដំណឹងភ្លាម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណ:កម្មការទប់ស្កាត់បទល្មើសធនធានធម្មជាតិ បញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តចុះទៅពិនិត្យផងដែរ។

បច្ចុប្បន្ន ឈើសុក្រំទាំងអស់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះយាមកាម រង់ចាំប្រមូលនឹងដឹកបញ្ជូនទៅស្នាក់ការបរិស្ថានស្រុកលំផាត់នាព្រឹកថ្ងៃទី៣០ ខែមេសានេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
សូមបញ្ជាក់ថា ចំនួនទូរលេខឈើទាំងអស់នោះនៅមិនទាន់ដឹងនៅឡើយទេ ដោយសារសមត្ថកិច្ចបានប្រមូលយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានតែម្តង ៕ យក្ខឡោម

SHARE