បែកធ្លាយពីក្រុមរថយន្តសាំយ៉ុងថាលោក សុឃាងនាផ្នែករដ្ឋបាលព្រៃឈើកែវសីមាជំរិតទាប្រាក់ ពីពួកគេដឹកទ្វា៦សន្លឹក យក20$

0
SHARE

ខេត្តមណ្ឌលគិរីៈ ក្រុមរថយន្តសាំយ៉ុងជិត២០គ្រឿងបានមកផ្តុំគ្នានៅមុខស្នាក់ការសង្កាត់រដ្ឋាលព្រៃឈើស្រែព្រះចុងផ្លាស់ សួនអាពាហ៍ពិពាហ៍ផ្នែករដ្ឋបាលព្រៃឈើកែវសីមា សុំតវ៉ាឲ្យអាជ្ញាធរជួយ ដើម្បីឲ្យ លោក ជុយ ឃាងនាយផ្នែករូបនេះបញ្ចុះតម្លៃត្រឹមបាយទឹកពីមុឺនរៀល(២០០០០៛ )ក្រុមរថយន្តសាំងយ៉ុងបន្តថា”ព្រោះពេលកន្លងមកលោកជុយសុឃាងបានជំរិតទាប្រាក់ពីពួកគេ 20$ជាថ្នូរមិនចាប់ផាកពីន័យឲ្យដឹកទៅភ្នំពេញតាមធម្មតា ការលើកឡើងបែបចំៗទៅលើលោកជុយសុឃាងនាផ្នែករដ្ឋបាលព្រៃឈើកែវសីមា បែបនេះនៅព្រឹកថ្ងៃទី៩ឧសភា២០១៨។
ក្នុងចំណោមសកម្មភាក្រុមសាំយ៉ុងកំពុងតវ៉ាគេបានឃើញវត្តមានលោកសាន គឹមអៀបអភិបាលរងស្រុកកែវសីមា បានចេញមុខមកដោះស្រាយសម្រួលឲ្យក្រុមនោះថា”ថ្ងៃនេះសូមបងប្អូនទៅសិនចុះចាំថ្ងៃស្អែកនាំគ្នាធ្វើលិខិតផ្តិតមេដៃមកសាលាស្រុក ដើម្បីឲ្យលោកអភិបាលស្រុកលោកបានជ្រាបនិងជួយដោះស្រាយជូនបងប្អូន។
ក្នុងនោះក៍មានវត្តមានលោក ទុន សំអយ រងការរិយាល័យកណ្តាលស្នងការដ្ឋានខេត្តមណ្ឌលគិរី បានចូលខ្លួនទៅជួយដោះស្រាយដើម្បីរំសាយកំហឹង ដល់ក្រុមតាក់សុីរកសុីៗឈ្នួលដឹកទ្វាបង្អួចទាំងនោះថា” ((សូមប្អូនៗទាំងអស់ចាំស្តាប់ខ្ញុំកំនាំគ្នាមកបិទផ្លូវត៍វ៉ា បែបនេះវានាំឲ្យប៉ះពាល់ដល់អ្នកធ្វើំណើរក៍ដូចជាចរាចរណ៍ផងដែរ លោកបន្តថា”សូមប្អូនៗទៅចោះ ពេលប្អូនមកពីភ្នំពេញវិញនាំគ្នាសរសេរលិខិតផ្តិតមេដៃដាក់ទៅសាលាខេត្តអំពីរឿងលោកជុយ សុឃាងនាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា ថា”ជាយ៉ាងណានោះ ដើម្បីឲ្យឯកឧត្តស្វាយសំអ៊ាងអភិបាលខេត្តបានជ្រាប ក្នុងហេតុការទាំងអស់នេះ លោកនិងគិតក្នុងកិច្ចប្រជំុថា”ត្រូវធ្វើយ៉ាងណានឹងត្រូវដាក់យ៉ាងណា។
ជំវិញការចោទប្រកាន់ចំឈ្មោះពីក្រុមរត់តាក់សុីសាំយ៉ុង ភ្នាក់ងារយើងបានសុំការបកស្រាយពីលោក ជុយសុឃាងនាយផ្នែករូបនេះ លោកឆ្លើប្រាប់ថា លោករវល់ប្រជំុ៕

SHARE