ដើម្បីធានាការគ្រប់គ្រងសំរាមបានល្អគួរគិតអំពីចំណុចបីយ៉ាង៖១.ការវិចខ្ចប់ទុដាក់ អោយបានល្អ ២.ការដឹកជញ្ជូន ៣.ការរៀបចំទីលានចាក់សំរាមត្រឹមត្រូវ

0

ឯកឧត្តម ចាយ សាមិត្ត អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវិមជ្ឈការនិងសហវិមជ្ឈការនៃក្រសួងបរិស្ថាន ដែលត្រូវបានលើកឡើង ក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សា នៅខេត្តព្រះសីហនុ ស្តីពីការគ្រប់គ្រងកាកសំណល់សំរាម សំណល់រឹងនៅទីប្រជុំជន និងការគ្រប់គ្រងប្រពន្ធ័លូ និងប្រពន្ធ័ប្រព្រឹត្តកម្មទឹកកខ្វក់កាលពីរសៀលថ្ងៃព្រស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច ពស២៥៦២ ត្រូវនឹងថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពិភាក្សាពីសំណាក់ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហន និង ថ្នាក់ដឹកនាំ ក្រុង.ស្រុក មន្ត្រីជំនាញពាក់ពន្ធ័ក្នុងខេត្តផងដែរ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចផ្ទេរការងារគ្រប់គ្រងជូនថ្នាក់ ក្រុង ស្រុក ជាអ្នកគ្រប់គ្រងជំនួសវិញ។

កិច្ចពិភាក្សានេះមានគោលបំណងស្រង់នូវចំណុចប្រឈមនិងមតិផ្សេងៗពីមន្ត្រីជំនាញអាជ្ញាធរតាមមូលដ្ឋាននីមួយៗក្នុងការធម្យោបាយដោះស្រាយដើម្បីធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជនប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពសំដៅធានាបាននូវសោណ្ឌភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ស្របតាមស្មារតីនៃអនុក្រឹត្យលេខ១១៣ អនុក្រ .បក និងអនុក្រឹត្យលេខ២៣៥ អនុក្រ.បក។

ឯកឧត្តម ចាយ សាមិត្ត មានប្រសាសន៏ថា៖ស្របពេលដែលខេត្តព្រះសីហនុការអភិវឌ្ឍលឿន កាកសំណល់សំរាមក៏មានកំណើនច្រើនដែរ។បញ្ហានេះហាក់ដូចជាមិនទាន់មានការគ្រប់គ្រងបានល្អនៅឡើយ។
ចំពោះការកាកសំណល់ទឹកកខ្វក់ហូរទៅសមុទ្រក៏នៅតែបញ្ហាប្រឈមខ្លាំងដែរដែលត្រូវតែរកវិធីដោះស្រាយជាបន្ទាន់ដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ សាមិត្ត បានស្នើអោយពិចារណាអំពីការយកភាស៊ីដែលកន្លងមកប្រគល់អោយទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគួរតែប្រគល់ជូនក្រុងស្រុកវិញដើម្បីមានលទ្ធភាពអនុវត្តការងារនេះអោយមានប្រសិទ្ធភាព។
ឯកឧត្តម ប៉ាន់ប្រមាណថា អនាគតអាចនឹងមានបញ្ហាប្រឈមកើតឡើងបើមិនអាចគ្រប់គ្រងការងារនេះបានទេ។
ជាមួយគ្នានេះដែរជុំវិញបញ្ហាសំរាមនៅខេត្តព្រះសីហនុ

លោក ហេង ប៉េងហាក់ តំណាងក្រុមហ៊ុន ប្រមូលសំរាម KSWM លើកលឡើងថា៖ សំរាមនៅក្រុងព្រះសីហនុ ឆ្នាំកន្លងទៅមានត្រឹមតែ១៧០តោនប៉ុណ្ណោះក្នុងមួយថ្ងៃតែឆ្នាំ២០១៨នេះបរិមានសំរាមដែលបានប្រមូលដឹកចេញបានកើនឡើងរហូតដល់ជាង៣០០តោនក្នុងមួយថ្ងៃ។ពីមួយខែទៅមួយខែ សំរាមនេះមានការកើនឡើងជាលំដាប់។
លោក បានបន្តថា ការប្រមូលសំរាមរាល់ថ្ងៃនេះក្រុមហ៊ុនបានជួប
ការលំបាកចំពោះមុខមួយគឺបញ្ហា ផ្លូវចូលទៅទីលានរអិលលំបាកដឹកជញ្ជូន។
លោក បានស្នើសុំអោយជួយសំរួលបញ្ហាផ្លូវរអិលនេះផង៕
(ដោយ ខៀវ សាវ៉ុន)