គោយន្តដឹកឈើជន្លុងម្រេចមួយគ្រឿងមេព្រៃនឹងអាជ្ញាធរស្រុកមិនបានបង្ក្រាប

0
SHARE

ខេត្តរតនគិរី÷ គោយន្តកែច្នៃមួយគ្រឿងដឹកឈើជន្លុងម្រេចពេញប្រៀបចេញពីក្នុងព្រៃសហគមន៍មួយកន្លែង ស្ថិតក្នុងស្រុកកូនមុំ អាជ្ងាធរស្រុក នឹងសង្កាត់រដ្ឋបាលព្រៃឈើបានឃុបឃិតជាមួយឈ្មួញ បណ្តោយឲ្យកាប់បំផ្លាញព្រៃឈើយ៉ាងអណាធិបតេយ្យ មិនបានទប់ស្កាត់នឹងបង្ក្រាបឡើយ ។

គោយន្តកែច្នៃ១គ្រឿងនេះ គេសង្កេតឃើញដឹកឈើជន្លុងម្រេចជារៀងរាល់ថ្ងៃ ចេញពីក្នុងតំបន់ព្រៃសហគមន៍នៅក្នុងស្រុកកូនមុំយកមកលក់នឹងចែកចាយឲ្យឈ្មួញនៅក្នុងខេត្តរតនគិរីជាតម្រូវការរបស់ក្រុមឈ្មួញដែលបានកម៉្មង់ឲ្យធ្វើ ជាប្រភេទឈើសុក្រម កកោះ នឹងគគី។ល។

ប្រភពពីសមត្ថកិច្ចនៅស្រុកកូនមុំសូមមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថា គោយន្តកែច្នៃ១គ្រឿងនេះជារបស់ឈ្មោះ អាដូច ជាឈ្មួញឈើដុះស្លែជាយូណាស់មកហើយ មិនដែលសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ខ្លាចបាត់បង់ផលប្រយោជន៍ ។
ប្រភពបន្តថា ឈ្មួញឈ្មោះដូច បានជួលឲ្យប្រជាពលរដ្ឋចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃសហគមន៍ ហើយមិនដែលឃើញមានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ នឹងអាជ្ញាធរស្រុកចុះទៅទប់ស្កាត់ឡើយ បណ្តោយឲ្យឈ្មួញធ្វើអ្វីស្រាច់តែនឹងចិត្ត ។

ចំណែកលោក កង ប៊ុនថេរូ នាយសង្កាត់រដ្ឋបាលព្រៃឈើកូនមុំ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេដោយទូរស័ព្ទចុចមិនចូល។

ដោយឡែក លោក សេក ហៃ អភិបាលស្រុកកូនមុំទើបឡើងកាន់ដំណែងថ្មី មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចុចចូលហើយចុចផ្តាច់ទៅវិញ ៕ យក្ខឡោម

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here