ស្លាប់៤នាក់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ

0

ខេត្តឧត្តមានជយ័.ក្រុងសំរោងថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ឆ្នាំ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១២,៣០ នាទី មានកណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តតូច និងម៉ូតូ ក្នុងទិសដៅច្រាស់គ្នាពីកើត នៅលិច នៅលើកំណាត់ផ្លូវជាតិលេខ ៦៨ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ស្ថិតក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលអោយមនុស្សស្លាប់ ៤ នាក់(ស្រី ២ នាក់)
១-ថយន្តម៉ាក់ កាមារីបាលឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២K ៖ ៦៤៦២ អ្នកបើកបរឈ្មោះ ស្រីម វី ភេទ ប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិព្រែកយួន ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (គ្មានរបួស)
អ្នកបើកបរម៉ូតូ ម៉ាក់ហុងដាទ្រីម ពណ៌ខ្មៅសេរីឆ្នាំ២០១៨ និងអ្នករួមដំណើរ ៤ នាក់ ដែលស្លាប់ ពុំទាន់ស្រាវជ្រាវរកឃើញអត្តសញ្ញាទេ ៕
មូលហេតុ:រថយន្តបើកបរក្នុងល្បឿនលឿន លើស្ពានម៉ូតូខូចធ្ងន់ ១ គ្រឿង រថយន្តខូចធ្ងន់ ១ គ្រឿង បច្ចុប្បន្នរថយន្ត&ម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកក្នុងអធិការដ្ឋាននគបាល។