គ្រាន់តែឈឺក្បាលក្អួតចង្អុរស្រាប់តែហៅពេទ្យមកព្យាបាលដូចមកចាក់ថ្នាំឲ្យស្លាប់

0

ខេត្តរតនគិរី÷ស្ត្រីម្នាក់កើតមានអាការៈឈឺក្បាល ក្អួតចង្អោមិនឈប់ឈរ ហៅពេទ្យខេត្តឲ្យមកចាក់ថ្នាំស្រាប់តែប្រតិកម្មស្លាប់បាត់បង់ជីវិតតែម្តង។

១ហេតុការប្រតិកម្មថ្នាំស្លាប់នេះបានកើតឡើងនៅវេលាម៉ោង២នឹង១០នាទីរសៀលថ្ងៃ ចន្ច ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ថ ម្នាក់ដែលបានស្លាប់មក
ពីប្រតិកម្មថ្នាំចាក់នោះ
មានឈ្មោះ ជួន មាន អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។
តាមការបំភ្លឺពីប្តីរបស់ជនរងគ្រោះបានឲ្យដិថាមុនពេលកើតហេតុ ស្រ្តីរងគ្រោះ
មានសភាព ឈឺក្បាល ហើយនិងក្អួតចង្អុរមិនឈប់សោះ ទើប ទូរស័ព្វ ហៅពេទ្យមកពីខេត្តឱ្យធ្វើកាព្យាលបាលដោយប្រើថ្នាំចាក់(មិនស្គាល់ឈ្មោះថ្នាំ)អស់២ម្ជុលនិងចាក់សេរ៉ូមព្យួអស់៣កំប្លោក។
ការព្យាបាលរបស់ពេទ្យនោះកាលពីថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃកើតហេតុទើបជនរងគ្រោះបានស្លាប់បាត់បង់ជីវិត។

សម្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យលើសាកសពបានបញ្ជាក់ថា ពិតជាស្លាប់ដោយសាប្រតិកម្មថ្នាំពិតប្រាកដមែន។

ហើយសមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ យក្ខឡោម