រថយន្ត៣គ្រឿងបុកគ្នាជាបន្តបន្ទាប់សំណាងល្អមិនគ្រោះថ្នាក់ដល់ជីវិត

0

ខេត្តរតនគិរី÷ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបីគ្រឿងបុកបន្តគ្នាបណ្តាលឱ្យរថយន្តមួយគ្រឿងរមៀលធ្លាក់ជ្រោះតែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៥នឹង២០នាទីល្ងាច ថ្ងៃចន្ច ១៥រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នៅត្រង់ចំណុចឡើងចំណោតអូរត្រាវ តាមកំណាត់ផ្លូវជាតិលេខ៧៨ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

តាមប្រភពពីនគបាលចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា រថយន្តម៉ាកកាមរីហើមពាក់ស្លាកលេខ ភ្នំពេញ 2D-5854 បានបើកទៅបុករថយន្តហាយប៊្រិត ពាក់ស្លាកលេខ ភ្នំពេញ 2S-5158 ដែលបើកបរដោយឈ្មោះជួនសុវណ្ណា ជាមន្រ្តីនគរបាលស្រុកបរកែវបណ្តាលឲ្យរថយន្តហាយប៊្រិតខ្ទាតទៅបុករថយន្តម៉ាកនីសាន់NAVARAមួយគ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ2AQ-7618ដែលបើកបរដោយឈ្មោះ និន ឆោម ជាមន្ត្រីរាជការខេត្តរតនគិរី។

ក្នុងករណីនេះបណ្តាលឲ្យរថយន្តហាយប៊្រិតខូចខាតធ្ងន់់ធ្ងរដោយសារខ្ទាតរមៀលធ្លាក់ចូលជ្រោះ។
​តែអ្នកជិះក្នុងរថយន្តនោះចំនួន៣នាក់មិនមានគ្រោះថ្នាក់អ្វីឡើយ។
​ចំណែកឯអ្នកបើកបររថយន្តបង្ករបានរត់គេចខ្លួនបាត់ភ្លាមមិនទាន់ស្គាល់អត្តសញ្ញណនៅឡើយ។
​សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ឡានបង្កឲ្យចូលខ្លួនដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ យក្ខឡោម