ពិធីសម្ពោធ​ដាក់អោយប្រើប្រាស់ជាផ្លូវការនូវសាលាធម្មសភានិងសមិទ្ធិផលនានា​នៅវត្តភ្នំឆ្មារ

0

កំពត   ឯ.ឧ ​ហ៊ុន ​ម៉ាណែត តំណាង​ដ៏ខ្ពង់ខ្ពស់ សម្ដេច ​អគ្គមហា សេនា​បតី តេជោ​ ហ៊ុន ​សែន នាយក រដ្ឋមន្ត្រី​ នៃ ព្រះរាជាណា
ចក្រ កម្ពុជា និង សម្ដេច ​កិត្តិព្រឹទ្ធ បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន ​សែន នៅព្រឹក ​ថ្ងៃ​អង្គារ៍​ ១កើត ខែជេស្ឋ ឆ្នាំ​ច​រ សំរិទ្ធ​ស័ក ព.ស​ ២៥៦២ ​ត្រូវថ្ងៃទី ១៥ ខែ ​ឧសភា ឆ្នាំ ២០១៨ បានអញ្ជើញ ​ជាអធិបតី​ ក្នុង​ពិធី សម្ពោធ ​ដាក់​ឲ្យ​ប្រើប្រាស់ ជាផ្លូវការ នូវ​ សាលា ធម្មសភា និង ​សមិទ្ធផល ​នានា​ នៅវត្ត​ ភ្នំ​ឆ្មារ​ ស្ថិត​ក្នុង ភូមិ​គក ឃុំ ម្រោម ស្រុក ​អង្គរជ័យ ​ខេត្ត កំពត។

លោក កឹម បូណា អភិបាល ស្រុក អង្គរជ័យ បានអោយដឹងថា៖​ សាលា ធម្មសភា ដែល សម្ពោ​ធ ពេលនេះ មានទំហំ ២៨ម៉ែត្រគុណ ១៨ម៉ែត្រ​ ប្រកក្បឿង ​ចំណាយអស់ ថវិការ ប្រមាណ ៥២ លានរៀល ​និង​៥៥០០ដុល្លា បានមកពីការ ចូលរួមរបស់ ថ្នាក់ដឹកនាំ​ និង សប្បុរសជន ​ជិត​ឆ្ងាយ​។​

ឯកឧត្ដម ជាវ តាយ ​អភិបាល នៃ គ​ណៈ អភិបាល ខេត្ត បាន​បញ្ជាក់ អោយដឹង ពីភាពលូតលាស់ រីកចម្រើន លើគ្រប់វិស័យ ដែលបាន បម្រើរ ឆ្លើយតប ជូនប្រជាពលរដ្ឋ ស្របតាមការ វិវត្តន៍របស់ ប្រទេសជាតិ នាបច្ចុប្បន្ននេះ
ពិសេស វិស័យ ព្រះពុទ្ធ សាសនា នៅទូទាំង ខេត្ត កំពត។

ប្រសាសន៍ សំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្ដែង
ការ អរគុណ និង កោតសរសេីរ ចំពោះព្រះសង្ឃ អាចារ្យ ​គណៈកម្មការ​ ពុទ្ធ​បរិស័ទ ​និង សប្បុរសជន ​ជិត​ឆ្ងាយ ​ដែលបាន ខិតខំ រួមសាមគ្គីគ្នា កសាង សមិទ្ធផល នានា ក្នុងទីអារាម វត្តនេះ ដេីម្បីចូលរួម ចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុងការកសាង វិស័យ ព្រះពុទ្ធ សាសនា ដែល ជា សាសនា របស់រដ្ឋ។​

ឯកឧត្ដម ហ៊ុន​ ម៉ាណែត ក៏បានបន្ត លើកឡើងទៀតថា៖ នៅគ្រប់កន្លែង វត្តអារាមនានា តែងមាន ការកសាងច្រេីន
ណាស់ ហើយការ កសាង ប្រសិនបើគ្មាន ការចូលរួម របស់ព្រះសង្ឃ សប្បុរសជន គ្រប់ស្រទាប់វណ្ណៈ ទេនោះ សមិទ្ធផល ទាំងនេះ ក៏មិនបាន ចេញជា រូបរាង បែបនេះដែរ។

ឯកឩត្តមបន្តទៀតថា នេះ ជាប្រពៃណី នៃការ ចែករំលែក បេីយេីងម្នាក់ៗ គិតតែទុក ក្នុងដៃរបស់ខ្លួន មិនបែងចែកខ្លះ ក៏មិនកេីតដែរ ​ដូចនេះ យើង ត្រូវតែ បេីកចិត្ត បេីកកាយ អោយទូលាយ ជាពិសេស ការធ្វេីបុណ្យ ដាក់ទាន វាជាចំណែក មួយយ៉ាងសំខាន់ ក្នុងការជួយ សំរួលជីវភាព នៃទីវត្ត អារាមផងដែរ ។

ហើយសមិទ្ធ ផលនានា ទាំងអស់នោះ ក៏កើតចេញ ពីប្រទេសយើងមាន អំណោយផល នៃ ប្រទេសជាតិ មានសុខសន្តិភាព​ ដែលយើង ទាំងអស់គ្នា រកបានមក ដោយ លំបាក ពីការលះបង់ ញើសឈាម អាយុជីវិត របស់វីរៈជន ស្នេហាជាតិនៃយេីង ។

ដូច្នេះយេីងទាំងអស់គ្នា ត្រូវចូលរួម ថែរក្សា ការពារ នូវសន្តិភាព អោយបាន គង់វង្សនិងប្រឆាំង ដាច់ខាត គ្រប់ចលនា ណាមួយ ដែលមានបំណង ចង់បំផ្លាញ សុខសន្តិភាព នៅកម្ពុជា ។

ហេីយយើងត្រូវ ចូលរួម គាំទ្រ រាជរដ្ឋាភិបាល កម្ពុជា ដែលមាន តេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំ ប្រទេស ជាតិបន្តទៀត។

ឯកឧត្ដម​ ហ៊ុន ម៉ាណែត​ ក៏បានផ្ដាំផ្ញើរ ដល់ប្រជាពលរដ្ឋ លោកយាយ លោកតា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អញ្ជេីញចូលរួម បោះឆ្នោត ជ្រើសរើស តំណាងរាស្ត្រ អាណត្តិទី៦នេះ អោយបាន គ្រប់ៗគ្នា ដែលប្រព្រឹត្ត ទៅនៅ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ ដើម្បីបន្ត ការគាំទ្រ ជ្រេីសរេីស អ្នកដែល សន្យាពិត ធ្វេីពិត ឃេីញពិត។