រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សាស្តីពីការគ្រោងបង្កើតកម្មវិធីតាំងពិព័រណ៏ម្ហូបអាហារ បន្លែផ្លែឈើ និងផលិតផលក្នុងស្រុកគ្មានសារធាតុគីមី

0

ព្រះសីហនុ  ថ្លែងក្នុងកិច្ចពិភាក្សានៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ខែឧសភាឆ្នាំ១០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៏ថាការគ្រោងអោយមានការដាក់តាំងពិព័រណ៏ម្នូបអាហារគ្មានសាធាតុគីមីហាមឃាត់នេះគឺជាលើកទី១សំរាប់ខេត្តព្រះសីហនុ។
ការតាំងពិពរ័ណ៏នេះមានគោលបំណងបំផុសស្មារតីពលរដ្ឋអោយងាកមកចាប់អារម្មណ៏អំពីម្ហូបអាហារដែលគ្មានសារធាតុគីមីប៉ះពាលដល់សុខភាព។
ឯកឧត្តម ក៏បានជម្រុញអោយកសិករដាំបន្លែផ្លែឈើមិនប្រើប្រាស់សារធាតុគីមីហាមឃាត់ និងម្ចាស់ភោជនីយដ្ឋានទាំងឡាយនៅខេត្តព្រះសីហនុ យកម្ហូបអាហារដែលជាស្នាដែរបស់ខ្លួនមកដាក់តាំងពិព័រណ៏ដើម្បីជាសញ្ញាណមួយថាម្ហូបអាហារនៅខេត្តព្រះសីហនុ មិនមានការប្រើប្រាស់សារធាតុគីមីហាមឃាត់នាំអោយប៉ះពាល់សុខភាពឡើយ។
ឯកឧត្តម យន្ត មីន ស្នើអោយមន្ត្រីពាក់ពន្ធ័ត្រូវជម្រុញការផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាកសិករ ដែលដាំដំណាំបន្លែផ្លែឈើគ្មានប្រើសារធាតុគីមីប៉ះពាល់និងមន្ទីរទេសចរណ៏ត្រូវជម្រុញម្ចាស់ភោជនីដ្ឋានទាំងឡាយចូលរួមអោយបានច្រើនកុះករក្នុងការយកផលិតផលមកដាក់តាំងពិព័រណ៏ក្នុងកម្មវិធីនេះដែលគ្រោររៀបចំនៅពេលខាងមុខនេះ។
កម្មវិធីនេះគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃគឺចាប់ពីថ្ងៃទី១៨ ១៩ ២០ ខែមិថុនា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនូវក្រុមការងារចំនួន៥ដើម្បីដំណើរការនៃកម្មវិធីតាំងពិពរ័ណ៏ម្ហូបអាហារគ្មានសារធាតុគីមីនេះផងដែរ។
ក្រុមការងារទី១៖
ក្រុមការងារឃោសនា ផ្សព្វផ្សាយដល់សាធារណជនចូលរួមអោយបានច្រើនកុះករ ។
ក្រុមការងារនេះដឹកនាំនិងទទួលខុសត្រូវដោយ មន្ទីរព័ត៌មានខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់។
ក្រុមការងារទី២៖
ក្រុមការងារទំនាក់ទំនងនិងជម្រុញម្ចាស់ភោជនីដ្ឋាន ម្ចាស់ចំការ និង ម្ចាស់សិប្បកម្មក្នុងខេត្តឱ្យចូលរួមតាំងម្ហូបអាហារ ផ្លែឈើ
និងផលិតផលរបស់ខ្លួន ក្រុមការងារនេះដឹកនាំនិងទទួលខុសត្រូវដោយ មន្ទីរទេសចរណ៍ខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត
មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត សភាពាណិជ្ជកម្មខេត្តនិងរដ្ឋបាលក្រុងស្រុក។
ក្រុមការងារទី៣៖
ក្រុមការងារកិច្ចការពារសន្តិសុខ សុវត្តិភាពសណ្តាប់ធ្នាប់សាធារណៈនិងការធ្វើចរាចរណ៍ ក្រុមការងារនេះដឹកនាំនិងទទួលខុសត្រូវដោយ ស្នងការដ្ឋាននគរបាលខេត្ត ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។
ក្រុមការងារទី៤៖
ក្រុមការងាររៀបចំស្តង់ពិព៍រណ៏ការប្រគំតន្រ្តី និងតុបតែងភ្លើងលម្អ ក្រុមការងារនេះដឹកនាំនិងទទួលខុសត្រូវដោយមន្ទីរពាណិជ្ជកម្មនិងសភាពាណិជ្ជកម្មខេត្ត។
ក្រុមការងារទី៥៖
ក្រុមការងារអប់រំផ្សព្វផ្សាយនិងណែនាំអំពីលក្ខណៈបច្ចេកទេស លើម្ហូបអាហារឱ្យមានអនាម័យនិងផ្លែឈើគ្មានជាតិគីមី ក្រុមការងារនេះដឹកនាំនិងទទួលខុសត្រូវដោយមន្ទីរសុខាភិបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត សាខាកាំកុងត្រូលខេត្ត៕
ត្្