ចោរលួចកាច់កម៉ូតូបានមួយដង្ហើមចង្រឹតត្រូវបានសម្ថតកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវបង្រ្កាប

0

តាកែវ÷ដោយមានបទបញ្ជាផ្ទាល់ពី សំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កងកម្លាំងអន្តរគមន៍នៃស្នងការដ្ឋាននគរបាលខេត្តតាកែវសហការណ៍ជាមួយកម្លាំង អធិការក្រុងដូនកែវបានតាមប្រមាញ់ចាប់បានភ្លាមៗនៅចំណុចភូមិក្បាលពោធិ៍ ឃុំសំសំបួរ ស្រុកទ្រាំងខេត្តតាកែវ វេលាម៉ោង ៧និង៤០នាទី។
លោក ឆាយ សាវុធ អធិការក្រុងដូនកែវបានប្រាប់អោយដឹងថាជនសង្ស័យ២នាក់ដែលជាសង្សារនឹងគ្នាមានឈ្មោះ ឈៀង ពិសិដ្ឋ អាយុ២០ឆ្នាំរស់នៅ ភូមិ អ៊ូដឹម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ។ចំណែកសង្សារមានឈ្មោះ ប្រាក់ ស៊ីតា ២០ឆ្នាំ ទួលពង្រ សង្កាត់ ដង្កោ ក្រុងភ្នំពេញ។