យោធា​ចិត្តធម៌ បើក​រថយន្តបុកយុវជន​ម្នាក់ រងរបួសធ្ងន់ លើកដាក់រថយន្តដឹកទៅដល់ពេទ្យ​ ស្លាប់ ខេត្តរតនគិរី÷ មន្រ្តី

0

ខេត្តរតនគិរី´ យោធាម្នាក់ បើករថយន្តបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅ​បុកម៉ូតូយុវជនម្នាក់ បណ្ដាលឲ្យផ្លោងជាង៧ម៉ែត្រ រងរបួសធ្ងន់ ពេលនោះម្ចាស់រថយន្តបង្កលើកជនរងគ្រោះដាក់លើរថយន្តដឹកទៅមន្ទីរពេទ្យ ពេលទៅដល់មន្ទីរពេទ្យ អកអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង។

គ្រោះថ្នាក់ចរារណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ តាមផ្លូវលំក្រាលក្រួសមួយខ្សែ ស្ថិតនៅភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តធ្វើដំណើរពីជើងទៅត្បូង លុះ​ដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូជនរងគ្រោះក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង​ បណ្តាលឲ្យរងគ្រោះ​ផ្លោងចេញពីម៉ូតូចម្ងាយ៧ម៉ែត្ររងរបួសធ្ងន់ រួចម្ចាស់រថយន្តបានលើកជនរងគ្រោះដាក់លើរថយន្តដឹកទៅមន្ទីរពេទ្យ ពេលទៅដល់មន្ទីពេទ្យជនរងគ្រោះបាដាច់ខ្យល់ស្លាប់។

មន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឡេង វ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ចំណែកអ្នកបើករថយន្តបង្កឈ្មោះ សែន សុផល ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា(នៅអូរតាង) មានទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ជិះ​រថយន្តម៉ាកតូយូតា ពណ៌ទាហាន ពាក់ស្លាក​លេខខេមរភូមិមិន្ទ ពេលដឹកជនរងគ្រោះទៅដល់មន្ទីរពេទ្យបានគេចខ្លួនបាត់។

បច្ចុប្បន្នរថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តរតនគិរី ដើម្បីរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕ យក្ខឡោម