អតីតយុទ្ធជនភ្ញាក់ខ្លួនចាញ់បោកឃោសនាសន្យា​រៀប​ចំ​មុខ​ដំណែង​ក្នុង​ក្រុម​ប្រឹក្សា​សង្កាត់ពីបក្សប្រឆាំង

0

កំពង់ធំៈ បន្ទាប់ពីបានសិក្សា និងត្រិះរិះពិចារណា តាមរយះការសន្យា និងទង្វើដែលបានធ្វើមកលើប្រជា​ពលរដ្ឋ ទើបភ្ញាក់ខ្លួនថា កន្លងមកនេះគឺជាការចាញ់បោក ពាក្យឃោសនាបោកប្រាស់របស់គណបក្សប្រឆាំង ទើបអតីតយុទ្ធជន ដែលមានគុណបំណាច់លើប្រទេសជាតិ  បានទទួល​ស្គាល់ថា គ្មានអ្នកណាល្អជាង​គណ​បក្សប្រជាជនកម្ពុជាទេ និងបន្តគាំទ្រ​​សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

អតីត​យុទ្ធ​ជន​ អតីតជា​អនុ​សេនីយ៍​ឯក​ ស​ រ៉ា មានអាយុ ៥៩ឆ្នាំ បានឲ្យដឹងថា លោកចង់បំរើប្រទេសជាតិ បំរើប្រជាជនពិតៗ ដែលជាឳកាសរបស់ ក្រុមឃោសនា​បោកប្រាស់ បានសន្យាថានិងផ្តល់មុខតំណែងក្នុង​ក្រុម​ប្រឹក្សា​សង្កាត់  តែការពិតគឺជាល្បិចប្រើប្រាស់ដើម្បីផលប្រយោជន៍របស់ពួកគេទាំងអស់ ហើយលោក​បានសន្យាថា និងគាំទ្រ​រាជរដ្ឋាភិបាល​ ដែលមានសម្តេចតេជោ​ ​សែន​ ជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍ បន្តទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ ប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ​វរសេនីយ៍ឯក​ ញ៉ែម ឈុនលី​អធិការ​នគរបាល​ក្រុងស្ទឹងសែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ក្រុង​ស្ទឹងសែនព្រមទាំងអាជ្ញាធរដែនដី ក្រោយពីយល់ឃើញ​នូវការទទួល​នូវកំហុសឆ្គង ដែលបានចាញ់បោកក្រុមអគ្គតិរួចមក ក៏បានចុះមកសួរសុខទុក្ខលោក ស​ រ៉ា បច្ចុប្បន្ន​រស់​នៅ​ភូមិរការ​ សង្កាត់​ស្រយ៉ូវ​ ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ
 ​នៅព្រឹក​ ​ថ្ងៃ​ទី​២៣​ខែឧសភា​ ឆ្នាំ​២០១៨​។​លោក​អនុ​សេនីយ៍​ឯក​ ស​ រ៉ា​ ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ថ្ងៃទី​១០ខែ​ធ្នូ​ ឆ្នាំ​១៩៧៩​ នៅអង្គភាព​យោធា​ស្រុកសន្ទុក​ខេត្តកំពង់​ធំ​ ក្រោយមក​បាន​ផ្លាស់ប្ដូរ​ទៅ​នៅ​អង្ភភាព​កងពល​លេខ​១២​ មាន​ឋានន្តរសក្ដិ​អនុសេនយ៍ឯក​ជំនាញ​ឯកទេស​ផ្នែក​ហ្វឹកហ្វឺន​របស់​កងពល​  ហើយ​បាន​ត្រូវ​របួស​ពិការ​នៅ​សមរភូមិ​ទំនប់​ដាច់​ ស្រុក​ត្រពាំង​ប្រាសាទ​ នៅថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​១៩៩០បច្ចុប្បន្ន​បាន​ទទួល​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ពី​រាជរដ្ឋាភិបាល​ផ្តល់​ជូន​ចំនួន​៧៧០,០០០​ រៀល​ មានភរិយា​ឈ្មោះ​ឈួន​ ហ៊ាន​ អាយុ​៥២ឆ្នាំ​ មាន​កូន​៩​ នាក់គិត​ទាំង​កូន​ប្រសា​ផងមានឈ្មោះបោះឆ្នោត​ចំនួន​ ១២​ នាក់​ ។​​

លោក​អនុ​សេនីយ៍​ឯក​ ស​ រ៉ា  បានបញ្ជាក់ថា ក្រោយពីបានដឹង ​ច្បាស់​ពី​ល្បិច​កល​របស់​មេដឹកនាំ​ប្រឆាំង​ដែល​បាន​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំរាជរដ្ឋភិបាលស្របច្បាប់​ ​ក្នុង​នាមលោក​ជា​អតីត​យុទ្ធ​ជន​ និង​ក្រុម​គ្រួសារ​សូម​ប្តេជ្ញា​ចិត្ត​គាំទ្រ​សម្តេចតេជោ​ ហ៊ុន  សែន​ ជានាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដើម្បីដឹកនាំនាវា​សន្តិភាពបន្តទៀត ក្នុង​ឱកាស​នេះ​ក្រុមការងារ​សមាគម​អតីត​យុទ្ធ​ជន​យើង​បាន​ឧបត្ថម្ភ​ជូន​គាត់​នូវ​អង្ករ​ចំនួន​ ៥០គីឡូ​ក្រាម​ មីយើង​ចំនួន​២កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​២យួរ​ មុងជ្រលក់ថ្នាំ​ចំនួន​១​ និង​ថវិកា​ចំនួន​ ១០០,០០០​ រៀល​ ។ ដោយ  ប៊ុន រដ្ឋា