សមត្ថកិច្ចអាចបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន៏នាក់ និង មេចែកចាយ ជួញដូរគ្រឿងញៀនម្នាក់ នៅខេត្តកំពង់ឆ្នាំង

0

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបង្ហាញមុខ មេជួញដូរ និងចែកចាយគ្រឿងញៀន ម្នាក់ឈ្មោះ ម៉ូ ភក្ត្រា កើតឆ្នាំ ១៩៨៧ ទីលំនៅភូមិកំពុងអុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងបក្សពួកចំនួន ៨នាក់ទៀត ដែលសមត្ថកិច្ចបង្ក្រាបបានកាលពីម្សិលមិញ ដែលករណីបង្ក្រាបនេះបន្តរហូតដល់ម៉ោងជិត៨យប់។

ឈ្មោះខាងលើនេះសមត្ថកិច្ចបញ្ជាក់ថា គេបានធ្វើសកម្មភាព ជិត១០ឆ្នាំ ទម្រាំមានភស្តុតាងចាប់ខ្លួនបាន ឈ្មោះនេះមានល្បិចខ្ពស់ ក្នុងការចែកចាយ គ្រឿងញៀន គេបានចែកចាយ និងជួញដូរគ្រឿងញៀន ចំនួន៥ស្រុកនាពេលកន្លងមកដូចជាក្នុងក្រុងកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ស្រុកបរិបូរណ៍ស្រុករលាប្អៀរ ស្រុកទឹកផុស។

សូមរម្លឹកថាកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង មានការសម្របសម្រួលពីលោក យូ ទិត្យវឌ្ឍន: ព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើសជាក់ស្តែង ចំនួន០១ករណី ការជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងប្រតិបត្តិការខាងលើនេះ ឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៩នាក់ ក្នុងនោះជួញដូរ ចំនួន២ នាក់ សមគំនិត ជួញដូរ ចំនួន០១នាក់ និងប្រើប្រាស់ចំនួន០៦នាក់។

ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនខាងលើនេះមាន១-ឈ្មោះ ម៉ូ ភត្ត្រា អាយុ ៣០ឆ្នាំ ជាមេជួញដូរ មុខរបរកម្ម ករ រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង២ -ឈ្មោះ សុះ កេងបញ្ញា អាយុ ២១ឆ្នាំ ជាអ្នកជួញដូរ និងប្រើ ប្រាស់ មុខេបរកាប់គោ រស់នៅភូមិព្រៃពីស ឃូកស ស្រុកកំពង់ត្រឡាច ៣ -ឈ្មោះ យឹម បញ្ញា អាយុ ២២ឆ្នាំ អ្នក សមគំនិតជួញដូរ និងប្រើប្រាស់ មុខរបរកម្មករ រស់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ៤-ឈ្មោះស៊ឹង ចាន់ថន អាយុ ២៧ឆ្នាំ ជាអ្នកប្រើប្រាស់ មុខរបរ កម្មករ រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ៥-ឈ្មោះ ស្រ៊ុន គឹមហួរ អាយុ ៣២ឆ្នាំ ជាអ្នកប្រើប្រាស់ មុខរបរកម្មក រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ៦-ឈ្មោះ រ៉ន ចាន់ណា អាយុ ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកណ្តាល ៧-ឈ្មោះ ជួន សុខរដ្ឋា អាយុ ២៣ឆ្នាំ ជាង្នកប្រើប្រាស់ មុខរបរកសិករ រស់នៅភូមិថ្មរាប ឃុំបន្ទាលព្រាល ស្រុករលាប្អៀរ ៨-ឈ្មោះ អ៊ុង រ៉ាវី អាយុ ៣២ឆ្នាំ ជាអ្នកប្រើប្រាស់ មុខរបរជាងផ្សារដែក រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ៩-ឈ្មោះ រិន សុវណ្ណរ៉ា អាយុ២៣ ជាអ្នកប្រើប្រាស់ មុខរបរកម្មករ រស់នៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

បច្ចុប្បន្នជនសង្ស័យទាំងនោះត្រូវបានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។