ប្រទះឃើញ សពទារកម្នាក់ ត្រូវគេ ច្រកការ៉ុង យកមកបោះចោលលើគំនរសំរាម ដូចខ្មោចឆ្កែ នៅខណ្ឌពោធិ៍សែនជ័យ

0

ភ្នំពេញ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នេះស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពទារកម្នាក់ត្រូវគេច្រកនៅក្នុងការុងយកមកបោះចោលក្នុងគំនរសំរាម ដែលទង្វើនេះធ្វើឲ្យពលរដ្ឋរិះគន់យ៉ាងខ្លាំងដល់ឪពុកម្តាយ ឬអាណាព្យាបាលរបស់ទារកដែលគ្មានមនុស្សធម៌នៅក្នុងខ្លួនអីសូម្បីតែបន្តិច បើកូនស្លាប់ហើយ ម្តេចមិនយកទៅបញ្ចុះ ឬកប់ឲ្យបានត្រឹមត្រូវនោះទេបែរជាយកមកបោះចោល
យ៉ាងដូច្នេះវិញ ។

តាមប្រភពសាក្សីនៅជិតកន្លែងកើតហេតុបានអោយដឹងថា ៖កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា បានប្រទះឃើញបុរសម្នាក់ សង្ស័យថា ជាឪពុកសពទារកនេះហើយបានយួរការុងមួយយកមកបោះចោលទីតាំងមានគំនរសំរាមខាងលើ ហើយដើរចេញទៅបាត់ ហើយក៏ពុំមាន់សូរសំឡេងក្មេងយំអ្វីដែរ ។ ប៉ុន្តែពុំមាននរណាម្នាក់ចាប់អារម្មណ៍នោះឡើយ ហើយទើបតែភ្ញាក់ផ្អើលនៅវេលាម៉ោងរសៀលនេះ ទេ ត្រូវបានគេប្រទះឃើញសាកសពទារកនៅក្នុងការុងដូច្នេះ ៕