គណៈគ្រប់គ្រងវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុត្រូវបានប្រកាសតែងតាំងមុខតំណែងនិងប្រគល់ជូនវិញ្ញាបនបត្របញ្ជាក់គុណភាពISO_9001:2015 

0

ខេត្តព្រះសីហនុ   ថ្លែងក្នុងឱកាសនៃពិធីប្រគល់​ញ្ញាបនបត្រISO_9001​:2015​និងប្រកាសតែងតាំងមុខតំណែងគណៈគ្រប់គ្រងវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨ ឯកឧត្តម ពេជ្រ សោភណ្ឌ រដ្ឋលេខាធិការក្រសួងការងារ បានសំដែងការសាទរចំពោះវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ដែលបានទទួលគាំទ្រពីអង្គការវាយតំលៃគុណភាពCIGរបស់ប្រទេសសឹង្ហបូរីប្រគល់វិញ្ញាបណបត្រ ISO_9001:2015។
ឯកឧត្តម មានប្រសាសន៍ថាគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈគឺសំខាន់សិស្សនិស្សិតក្រោយបញ្ចប់ការបណ្តុះបណ្តាលពួកគេមានការងារធ្វើឬអាចយកជំនាញទៅប្រើការបានក្នុងជីវភាពរបស់ពួកគេ។ឯកឧត្តម បន្ថែមថាសព្វថ្ងៃនេះបច្ចេកវិជ្ជាបាននឹងកំពុងប្រែប្រួលរីកចម្រើនដូច្នេះយើងត្រូវតែបត់បែនអភិវវឌ្ឍខ្លួនអោយទាន់សម័យកាលទើបអាចស្វែងរកគោលដៅជោគជ័យត្រចះត្រចង់នៅពេលខាងមុខបាន។

ជាមួយគ្នានេះដែរឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា៖វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ បានដើតួនាទីយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សលើជំនាញវិជ្ជាជីវៈដល់សិស្សនិស្សិតដើម្បីអភិវឌ្ឍប្រទេសជាតិ។
អភិបាលស្នើអោយប្រធានវិទ្យាស្ថាននិងមន្ត្រីដែលបានទទួលការតែងតាំងមុខតំណែងនាពេលនេះត្រូវរួមគ្នាបំពេញភារៈកិច្ចអោយបានល្អប្រសើរដើម្បីដឹកនាំវិទ្យាស្ថាននេះអោយកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម យន្ត មីន បានរំលឹកអោយអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវនាំគ្នាទៅបោះឆ្នោតអោយបានគ្រប់គ្នាក្នុងការជ្រើសរើសអ្នកដឹកនាំដែលបានជួយអភិវឌ្ឍប្រទេសជាតិរីកចម្រើនដូចបានឃើញសព្វថ្ងៃនេះ។ឯកឧត្តម បន្ថែមថា អ្វីៗដែលយើងមាននាពេលនេះគឺដោយសារតែយើងមានសន្តិភាព។ដូច្នេះទាំងអស់គ្នាត្រូវតែរូមគ្នារក្សាខឿនសន្តិភាពអោយបានទើបមានឱកាសអភិវឌ្ឍប្រទេសជាតិអោយកាន់តែប្រសើរទៀត។

ប្រធានវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ លោកជំទាវ នាក់ ណារិទ្ធ បញ្ជាក់ថារហូតមកដល់ឆ្នាំ២០១៨នេះ វិទ្យាស្ថានបណ្តុះបណ្តាលសិស្សនិស្សិតបានចំនួនជាង១៤០០០នាក់ក្នុងនោះមានពហុជំនាញ។សិស្សនិស្សិតប្រមាណ៨៥%មានការងារធ្វើបន្ទាប់បានទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ។លោកជំទាវ បានបង្ហាញការ ប្តេជ្ញាខិតខំពង្រឹងការងារអោយបានប្រសើរថែមទៀតដើម្បីធានាការបណ្តុះបណ្តាលជំនាញដល់សិស្សនិស្សិតប្រកបដោយប្រសិទ្ធភាពគុណភាពឆ្លើយតបតាមទីផ្សារការងារនាពេលប្ចុប្បន្ន៕