កម្លាំងចម្រុះជាង១រយនាក់កំពុងឆ្ពោះមកតំបន់សង្ស័យក្នុងខេត្តមណ្ឌលគិរីពាក់ព័ន្ធនិងជាតិគីមីពុល

0

 ខេត្តមណ្ឌលគិរី ៖ព័ត៌​បឋមដែលទទួលបាន​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា នេះ កម្លាំង​ជំនាញ​ចម្រុះ​ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួងបរិស្ថាន ក្រសួង​រ៉ែ នឹង​ថាមពល រួម​ជាមួយ​អាជ្ញាធរ​ខេត្ត​-​ស្រុកប្រមាណ​ជាង​១០០​នាក់ កំពុង​ធ្វើ​ដំណើរ​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​រ៉ែ​មាស​ចិន រ៉ុ​ង ឆេ​ង ស្ថិត​នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរីរកសារធាតុគីមីពុល។

រហូតមកដល់វេលាថ្ងៃត្រង់ថ្ងៃដដែលនេះ​ ប្រតិបត្តការខាងលើនៅមិនទាន់ចាប់ផ្តើមនៅឡើយ​ គ្រាដែលផ្លូវដែលឆ្ពោះមកតំបន់សង្ស័យត្រូវបានក្រុមហ៊ុនខាងលើ​ ប្រើរថយន្តកែឆ្នៃដឹកប្រេង​ បង្ករឱ្យខ្ទេចវល់តែម្តង៕