កិច្ចប្រជុំប្រគល់ភារកិច្ចនិងផ្សព្វផ្សាយ​ក្រមសីលធម៌​កងយោធពលខេមរភូមិន្ទ​ក្នុង​ដំណើរ​ការ​បោះឆ្នោត

0

ខេត្តកំពង់ធំៈ សាច់ញាតិ​ និងក្រុមគ្រួសារ​យោធិន​ រួមទាំង​ប្រជាពលរដ្ឋ​ត្រូវមានកាតព្វកិច្ច ជាម្ចាស់សំលេង​ឆ្នោត ហើយប្រើសិទ្ធិដែលមាន ទៅចូលរួម​បោះឆ្នោត​ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ខាងមុខនេះ   និងបោះឆ្នោតគាំទ្រ​គណបក្ស​នយោបាយ​ណា​ដែល​ដឹកនាំ​ប្រទេស​ធ្វើ​ឲ្យ​មាន​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍ ប្រសា​សន៍​នេះ ត្រូវបានឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លើកឡើងនៅក្នុងពិធី​ប្រជុំប្រគល់​ភារកិច្ចនិងផ្សព្វផ្សាយ​ក្រមសីលធម៌​កងយោធពលខេមរភូមិន្ទ​ក្នុង​ដំណើរ​ការ​បោះឆ្នោត។

កិច្ចប្រជុំនេះបាន ត្រូវបានប្រគល់ភារកិច្ច សំខាន់ៗ ដល់កងកម្លាំង ដើម្បីត្រៀម ​សហការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ ជូន​គណបក្ស​នយោបាយ​ទាំងអស់​ និង​ប្រជាពលរដ្ឋ​ ​ក្នុង​(យុទ្ធនាការឃោសនា​បោះឆ្នោត និង​ដំណើរ​ការ​បោះឆ្នោត ជ្រើសរើស​តំណាង​រាស្ត្រ​នីតិកាល​ទី​៦​ ខាង​មុខនេះ ក្នុងនោះក៏បានផ្សព្វផ្សាយស្តីពីក្រមសីលធម៌​សម្រាប់​ កងយោធពលខេមរភូមិន្ទ​ក្នុង​ដំណើរ​ការ​បោះឆ្នោត ដែលពិធីនេះបានចាត់ធ្វើឡើងនៅ សាល​ប្រជុំ​នៅ​បញ្ជាការ​រដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៨ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករង​កំពង់ធំ បានសង្កត់ធ្ងន់លើក្រមសីលធម៌ ចំពោះកងយោធពលខេមរភូមិន្ទ ដែលត្រូវប្រតិបត្តិឲ្យនៅ​ក្នុងក្រមខណ្ទច្បាប់ ដោយមិនត្រូវបង្ហាញអត្តសញ្ញាណជាកងកម្លាំងចូលទៅក្នុងបរិវេណបោះឆ្នោះនទេ ទាំងពេលយុទ្ធនាការឃោសនាបោះឆ្នោត ទាំងពេលបោះឆ្នោត និងត្រូវតែអនុវត្តឲ្យបាននូវច្បាប់បោះឆ្នោត ។

ឆ្លៀតឳកាសនៃកិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគលភារកិច្ចជូនថ្នាក់ដឹកនាំ រៀបចំ​ប្រារព្វពិធី​មាតុភូមិ​និវត្តន៍​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ដែល​បាន​ ជីក​គាស់​យកបានពីទឹកដីក្នុងភូមិ សាស្រ្តខេត្តកំពង់ធំ ដើម្បីធ្វើមាតុភូមិ​និវត្តន៍​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​  ដែលនិងប្រារព្វធ្វើនៅ​ថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ ។

ដោយ  ប៊ុន  រដ្ឋា