មន្ត្រី​យោធា​កងពលធំ​អន្តរាគមន៍​លេខ២ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុដោយ​ជិះ​ម៉ូតូ​ធ្លាក់ចូល​លូ

0

សៀមរាប៖ កាលពី​ម៉ោង២យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុច​ភូមិ​បន្ទាយស្រី(កំរង​ថ្មី) ឃុំ​ខ្នា​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។ ជនរងគ្រោះ​មានឈ្មោះ ឈឹម ដី​ដុំ ភេទ​ប្រុស អាយុ២៨ឆ្នាំ ទីលំនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។ មានមុខរ​បរជា​យោធា​កងពលធំ​អន្តរាគមន៍​លេខ។ ប្រភព​បន្តថា ជនរងគ្រោះ​ជិះ​ម៉ូតូ​ធុន C125 ពណ៌​ខ្មៅ ស្លាក​លេខ សៀមរាប 1X 3360 បាន​បើក​ធ្លាក់​លូ បណ្តាល​ឲ្យ​ស្លាប់​ដោយ​ខ្លន​ឯង។ សព​ប្រគល់ជូន​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ ចំណែក​ម៉ូតូ​សមត្ថកិច្ច​កំពុង​រក្សាទុក៕