ដាំកូនឈើ៤៥០ដើមនៅសហគមន៍ៃព្រៃឈើភ្នំកូនខ្លែងនិងប្រាសាទបូរាណដើម្បីបង្កើនការទាក់ទាញ

0

បន្ទាយមានជ័យ : មន្ត្រីចម្រុះជាង៨០នាក់មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងរដ្ឋបាលព្រៃឈើខ៍ណ្ឌ អាជ្ញាធរដែនដី កងកម្លាំង មន្ត្រីនានាជុុំវិញស្រុក យុវជនបាននាំគ្នាទៅដាំកូនឈើចំនួន៤៥០ដើមនៅភ្នំកូនខ្លែងភូមិកូនខ្លែងឃុំប៉ោយចាររស្រុកភ្នំស្រុកខេត្តបន្ទាយមានជ៍យ។
លោក បា៉ង វណ្នាសេដ្ឋ ប្រធានកសិកម្ម រុក្ខាប្រមាញ់ខេត្តបន្ទាយមានជ័យប្រាប់ថ្ងៃទី២៤ខែឧសភាថា: ការដាំនោះមានកូនឈើ ៤៥០ដើម ក្នុងនោះមានឈើផ្កាត្របែកព្រៃ៣០០ដើម គ្រញូង១០០និង បេង៥០ដើម។
លោកប្រធានមន្ទិររំលឹកថា ៖ កាលពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកស្រីបាននាំប្រតិភូបានទៅទស្សនាភ្នំកូនខ្លែងនោះកាលពីខែមេសាឆ្នាំ២០១៨ លោកមានបំណងចង់បានឈើត្របែកព្រៃនិងថែមឈើប្រណឹតនៅលើកូនភ្នំក្នុងតំបន់អភិរក្សសត្វក្រៀលអាងត្រពាំងថ្មនោះ។
ចឹងហើយ បានជាលោកណែនាំអោយមន្ទិីរកសិកម្មនិងរដ្ឋបាលព្រៃឈើ ដឹកនាំការដាំឈើនៅទីនោះដើម្បីអោយព្រៃសហគមន៍និងប្រាសាទបូរាណភ្នំកូនខ្លែងនោះកាន់តែស្អាតទាំងគម្របព្រៃឈើ ទាំងទាក់ទាញភ្ញៀវទៅទស្សនា។
លោកបន្តថា: ហេតុនេះហើយ បានជាថ្ងៃនេះ លោក និងមន្ត្រីមន្ទិរ រដ្ឋបឡព្រៃឈើ មន្ត្រីអាជ្ញាធរ មន្ត្រីកងកម្លាំង មន្ត្រីក្រុមការងារថ្នាក់ស្រុក ឃុំ យុវជននិងសហគមន៍នាំកូនឈើនិងរៀបចំតំបន់ភ្នំកូនខ្លែងអោយក្លាយទៅជាតំបន់ទេសចរណ៏ធម្មជាតិ និងវប្បធម៍ ៕ដោយ៖ឃិន គន្ធា