បុរសចំណាស់ម្នាកត្រូវបានគេវាយទម្លាក់ទឹកស្រះ សមត្តកិច្ចសនិដ្ឋានថាជាឃាតកម្មនៅ

0

បន្ទាយមានជ័យ: មានឃាតកម្មមួយកើតឡើង​ភូមិ​ជំទាវ​ឃុំឬស្សូក្រោក​ ស្រុកមង្គលបុរី​ (កណ្តាលទីរួមស្រុក) ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ សិុន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីអោយដឹងថ្ងៃទី ២៥ឧសភាថា: បទល្មើសព្រហ្មទណ្ឌអាចកើតឡើងនៅយប់ថ្ងៃទី២៤ឧសភា តែគេទើបប្រទះឃើញសពនៅព្រឹក ថ្ងៃទី២៥ឧសភា ២០១៨ ។
យោងការពិនិត្យ ធ្វើកោសល្យវិច្ច័យឃើញថា នេះជាឃាតកម្ម។ជនរងគ្រោះត្រូវគេវាយទម្លាក់ទឹកស្រះ ។
នាយការិ​យាល័យកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអោយដឹងថា: ជនរងគ្រោះឈ្មោះ​ សុខ​ កង​ ភេទប្រុស​ អាយុ​ ៥៦ឆ្នាំ​ រស់នៅភូមិខាងលើ​ ។ត្រូវជនមិនស្គាល់មុខ​ បានវាយសំលាប់ទម្លាកទឹកស្រះ​ ។កំលាំងជំនាញ​ បាននិងកំពុងបន្តស្រាវជ្រាវករណីឃាតកម្មនេះហើយ៕ដោយ៖ឃិន គន្ធា