ឯកឧត្តម ហ៊ុន ម៉ាណែត​ ផ្តល់គ្រែបច្ចេកទេសពេទ្យចំនួន ០៧ គ្រឿង​ , ឈើ​ច្រត់​ជន​ពិការ​ ចំនួន០​៥​ គូរ​ និង​សម្ភារៈ​ឧបករណ៍​ពេទ្យដល់គិលានដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

កំពង់ធំៈ បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ នាយ​រង​សេនាធិការ​ចម្រុះ​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ​បញ្ជាការ​ដ្ឋាន​កងកម្លាំង​ពិសេស​ ប្រឆាំង​ភេរវកម្ម​ និង​ជាអគ្គ​លេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​ បានអញ្ជើញចុះមកសួរសុខទុក្ខដល់យោធិន ដែលកំពុងសម្រាក ព្យាបាលជំងឺនៅក្នុងគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីថ្មីកន្លងមកនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ បានផ្តល់គ្រែអីឡិចទ្រូនិច និងឧបករណ៍ សម្រាប់ព្យាបាលជំម្ងឺ ដល់យោធិន និងអតីតយុទ្ធជន ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៨ លោក ហោ អូន តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួម​ទាំងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ  របស់កាកបាទក្រហមកម្ពុជា បាននាំយកគ្រែបច្ចេកទេសពេទ្យចំនួន ០៧ គ្រឿង​ , ឈើ​ច្រត់​ជន​ពិការ​ ចំនួន០​៥​ គូរ​ និង​សម្ភារៈ​ឧបករណ៍​ពេទ្យ​មួយ​ចំនួន​ទៀត ដែល​អំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រ​កម្ពុជា តាមរយះ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ បានមកប្រគល់ជូន គិលានដ្ឋាន​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបំរើផលប្រយោជន៍ដល់ កងកម្លាំងកង​យោធពលខេមរភូមិន្ទ និង អតីតយុទ្ធជន​កម្ពុជា ដែលបានមកសម្រាក់ព្យាបាលជំងឺនៅក្នុងគិលានដ្ឋាន ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ធំ បានមានប្រសាសន៍ថា នៅក្នុងគិលានដ្ឋាន គឺសម្រាប់ជួយព្យាបាលបម្រើដល់យោធិន ក្នុង​អង្គភាព​ ដល់​បងប្អូន​អតីត​យុទ្ធ​ជន​ និង​ប្រជាជន​ ដែល​មានបញ្ហាខាងសុខភាព​​ ដោយ​មិន​គិត​ប្រាក់​ រួមទាំង បានផ្តល់ជូននូវអាហារដល់អ្នកជំងឺ សម្រាប់អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តកំពង់ធំ និងអាចបន្តទៅមន្ទីរពេទ្យនៅភ្នំពេញទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពជូនពរ និងថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ ដែលបានផ្តល់នូវឧបករណ៍ ពេទ្យ គ្រែពេទ្យ និងសម្ភារព្យាបាល ដល់តំបន់ប្រតិបត្តិការ​សឹករងកំពង់ធំ ដើម្បីជួយព្យាបាលជូនយោធិន ក៏ដូចជាប្រជាពលរដ្ឋ និងអតីតយុទ្ធជនដែលមានជំងឺ ខ្ញុំនិងប្តេជ្ញាចិត្តព្យាបាលជូនបងប្អូន និងយោធិន ដោយ មិនគិតប្រាក់ហើយនិងអាហារជូន និងសូមជូនពរសម្តេចជួបប្រទះតែពុទ្ធពរទាំង៥ ប្រការ អាយុវណ្ណៈសុខៈពលះកំបីឃ្លាំងឃ្លាតឡើយ។

លោក ហោ អូន តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុទ្ធជនសម្តេចតេជោ ( ហៅកាត់ ស៊ីដា ) បានមាន​ប្រសាសន៍ ជាកិត្តិយស់ណាស់ ដែលបាននាំយកសម្ភារៈពេទ្យ មកប្រគល់ជូនដល់គិលានដ្ឋាន តំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ ដើម្បីជាការជំនួយដល់ផ្នែកបច្ចេកទេស ក្នុងការព្យាបាលដល់យោធិន និងពលរដ្ឋយើង ដែលមានជីវភាពខ្វះខាត និងសូមអគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោក មេបញ្ជាការដែលបានខិតខំ ប្រឹង​ប្រែងទាំងកំលាំងចិត្តកំលាំងកាយ ដល់អង្គភាព និងដើម្បីសេចក្តីសុខរបស់ពលរដ្ឋ ។

ដោយ ប៊ុន  រដ្ឋា