នាំបងប្អូនកូនក្មួយកាប់ដីព្រៃលិចទឹកនិយាយថាជាកេរ្តី៍គល់ដូនតាពីសម័យរាស្ត្រនិយម

0

សៀមរាប=ការរុករានទន្ទ្រានព្រៃលិចទឹកនៅក្នុងស្រុកជីក្រែងឆ្នាំ2018មានលក្ខណៈអាណាធិបតេយ្យកាន់តែខ្លាំងឡើងៗបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ដោយឡែកនៅចំណុចត្រពាំងប៉ែនខាងត្បូងថ្នល់សេកដេក​ ខាងជេីងចំណុចប្រលះយួនមានជនសង្ស័យឈ្មោះយឹមឈន់រស់នៅភូមិចែកខ្សាច់លើឃំុអន្លង់សំណរស្រុកជីក្រែងបាននាំបងប្អូនកូនក្មួយទៅកាប់ព្រៃលិចទឹកនៅចំណុចខាងលេីបានប្រហែលជាង6ហិតាដោយនិយាយប្រាប់អ្នកសារព័ត៌មានថាដីព្រៃលិចទឹកចំណុចនេះគឺជាកេរ្តិ៍គល់របស់ពួកគាត់តាំងពីសម័យរាស្ត្រនិយមជីតារបស់គាត់ឈ្មោះមៃអ្នកណាក៏ហៅចំណុចនេះថាចំការមៃដែរ​។រីឯក្មួយប្រុសរបស់លោកយឹមឈន់វិញបានទូរស័ព្ទមកប្រាប់អ្នកសារព័ត៌មានថាដីព្រៃលិចទឹកនៅចំណុចនោះពិតជាកេរ្តិ៍គល់របស់ពួកគាត់មែនប៉ុន្តែពួកគាត់ជួលកម្មករអោយត្រួសធ្វើព្រំតែប៉ុន្នោះមិននឹកស្មានថាកម្មករកាប់ព្រៃរហូតដល់ជាង6ហិតា។ពាក់ព័ន្ធបញ្ហានេះលោកកងជឿនមេឃំុអន្លង់សំណរនិយាយថាបច្ចុប្បន្ននេះគ្មានដីព្រៃលិចទឹកណាជាកេរ្តិ៍គល់ពីសម័យរាស្ត្រនិិយមនោះទេព្រោះវាហួស5ជំនាន់ទៅហើយ។រីឯលោកញឹមសីុវ័ន្តនាយសង្កាត់រដ្ឋបាលជលលផលអន្លង់សំណរនិយាយថាបច្ចុប្បន្ននេះព្រៃលិចទឹកក្រៅបង្គោលល័ក្ខឬហៅថាតំបន់3សុទ្ធតែដីរបស់រដ្ឋទាំងអស់អ្នកដែលរំលោភបំពានលោកនឹងធ្វើសាវ្តាជាតិបបញ្ជូនទៅតុលាកាលោកបន្តទៀតថាមិនមែនមានតែចំណុចនោះទេមានច្រើនចំណុចទៀតដែលោកត្រូវស្រាវជ្រាវ។លោកទេសឆាំអនុប្រធានមន្ត្រីឧទ្យានុរក្សនិងបរិស្ថានស្នាក់ការទំនប់សួងថាលោកនឹងសំុកំលាំងគណបញ្ជាការឯកភាពស្រុកទៅពិនិត្យជាក់ស្តែងដើម្បីកសាងសំនំុរឿងបញ្ជូនទៅតុលាកា។ទោះបីមន្ត្រីមានសមត្ថកិច្ចទាំងពីរស្ថាប័ន្តនិយាយបែបនេះក៏ដោយចំនែកឯមតិមហាជនបានរិះគន់មន្ត្រីជលលផលនិងមន្ត្រីបរិស្ថានថាអសមត្ថភាពរីឯអ្នកខ្លះនិយាយថាស្ថាប័នទាំងពីរនេះបេីកភ្លើងខៀវអោយទើបជនល្មើសហ៊ានរុករានទន្រានឈួសឆាយព្រៃលិចទឹកបែបនេះ។ចុងក្រោយប្រជាពលរដ្ឋសំនូមពលោកទៀគឹមសុទ្ធប្រធានមន្ទីរកសិកម្មខេត្តសៀមរាបលោកព្រិសាវិននាយខ័ណ្ឌរដ្ឋបាលជលលផលខេត្តសៀមរាបនិងលោកនួនមុន្នីប្រធានមន្ទីរខេត្តសៀមរាបមេត្តាពន្យល់មន្ត្រីក្រោមឱវ៉ាទរបស់ខ្លួនអោយយល់ពីតួនាទីនិងកត្តព្វកិច្ចរបស់ខ្លួនដេីម្បីការពារលំនឹងអេកូឡូស្សីុជាពិសេសព្រៃលិចទឹកជាជម្រកវារីជម្រុះ៕ជីក្រែង(ដោយអ៊ុ​ក ផ្លុង)