មន្រ្តីសង្ឃចាប់ សង្ឃព្រះចៅអធិការកំហូចផ្សឹក និងត្រូវចាប់ដាក់ខ្នោះ ពីបទចាប់រំលោភសេពសន្ថវៈ

0

បន្ទាយមានជ័យ  តាមការស្រាវជ្រាវ និងតាមរយៈរូបភាពធ្វើឲ្យកក្រើកពេញ Facebook នោះ សង្ឃភ្លើតភ្លើនខុសវិន័យសង្ឃអង្គនេះ គឺជាព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ។គេឃើញនៅក្នុងរូបភាពវីដេអូឃ្លីបខ្លីមួយ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គម Facebook មានការចែកចាយយ៉ាងព្រោងព្រាតករណី ព្រះសង្ឃមួយអង្គ បានបញ្ចេញរូបភាពដេកប្រឡែងលេងជាមួយនារីម្នាក់ដោយមាត់កកេរពោត និងអង្គុយធ្វើជាមេខ្លាឃ្លោកទៀតផង។ ករណីនេះបានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ ជាពិសេសនោះ អ្នកដែលធ្លាប់បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនិងលើកដៃសំពះដល់ក្នុងវត្តក៏ដូចជា ធ្លាប់បានឱ្យព្រះសង្ឃស្រោចទឹកលើកជតារាសីទៀតផង។ព្រះសង្ឃដែលរងការរិះគន់យ៉ាងព្រោងព្រាត ត្រូវបានគេស្គាល់ថា ជាព្រះចៅអធិការវត្តភ្នំបាក់លើ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រះនាម ព្រះគ្រូសោទរ ស្រិល វណ្ណា ដែលគេដឹងថា ជាព្រះសង្ឃពូកែខាងស្រោចទឹកដ៏ល្បី ធ្វើឱ្យពុទ្ធបរិស័ទជិតឆ្ងាយ អ្នកមាន អ្នកក្រ អ្នកធ្វើការ អ្នករកស៊ី គ្រប់ស្រទាប់វណ្ណៈទៅឱ្យព្រះអង្គស្រោចទឹកផងដែរ។លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ក្រោមការណែនាំផ្ទាល់ពីសំណាក់ ទេសរដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួង ធម្មការ និងសាសនា លោកហ៊ឹម ឆែម លោកបានពិភាក្សាជាមួយគណៈសង្ឃ លើវិធានការមិនលើកលែងឱ្យបុគ្គលនោះឡើយ ព្រោះទង្វើនេះប៉ះពាល់មុខមាត់យ៉ាងធ្ងន់ធ្ងរ ទៅលើវិស័យព្រះពុទ្ធសាសនា នៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ និងជាការទប់ស្កាត់សកម្មភាពទាំងឡាយរបស់បុគ្គលសង្ឃមួយចំនួន ដែលបានរុញច្រានសាសនារបស់ជាតិកាន់តែធ្លាក់ចុះ។ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យម្នាក់ បាននិយាយថា លោកក៏ធ្លាប់ទៅវត្តនេះ ហើយឱ្យព្រះសង្ឃស្រោចទឹកទៀតផង និងពេលទៅម្តងៗ ឃើញតែមានមនុស្សទៅឱ្យលោកដោះអំពើដោយអុជធូប ហើយម្នាក់ៗសុទ្ធតែក្តៅដែលត្រូវអំពើរបស់យ៉ាងណាពេញមួយព្រឹកថ្ងៃ អង្គារ ៧ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០១៨ បន្ទាប់ពីរឿងនេះបែកធ្លាយកាន់តែខ្លាំងឡើងនោះ មន្រី្ត មន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត គណមេគណខេត្ត គណកម្មការអាចារ្យវត្ត និង អាជ្ញាធរ ដែនដី រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករបានចុះទៅពន្លត់អធិករណ៍ដ៏អាស្រូវដល់វត្តនេះ ដោយសម្រេចឲ្យព្រះចៅអធិការវត្តវត្តភ្នំបាក់លើចាកសិក្ខាបទ និងទទួលទោសតាមច្បាប់ ។តាមនារី ឈ្មោះ កែវ លីតា អាយុ ១៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ដែលជាតួអង្គស្រីក្នុងរឿងនេះបានរៀបរាប់ប្រាប់ថា រវាងគ្រួសារនាង និងព្រះតេជគុណ ស្រិល វណ្ណា នេះ បានស្រលាញ់រាប់អានគ្នាជិតមួយឆ្នាំមកហើយ ។ ការស្រលាញ់រាប់អានគ្នានេះ ធ្វើឲ្យព្រះតេជគុណ ស្រិល វណ្ណា តែងនិមន្តចេញចូលផ្ទះនាងជាញឹកញាប់ រហូតដល់បង្កើតជាចំណងស្នេហ៍ជាមួយនាង តែមិនបានធ្វើអ្វីឲ្យលើសប្រពៃណីទេ ។ ក្រោយមកក៏ចេះតែបង្កើតឲ្យមានភាពស្និទ្ធស្នាលខ្លាំងឡើង និងមានអនុស្សាវរីយ៍ជាច្រើនក្នុងការលេងសើចនាំគ្នាថតរូបពេលចូលឆ្នាំទុកក្នុងទូរស័ព្ទជាច្រើន ដូចជារូបប្រឡែងគ្នាក្នុងកុដិ និងក្រឡុកខ្លាឃ្លោកជាដើម។
នាង លីតា បានរៀបរាប់ទៀតថា នៅថ្ងៃទី១៨-១៩ ខែឧសភាឆ្នាំ ២០១៨ មុននេះ ព្រះតេជគុណ ស្រិល វណ្ណា បាននិមន្តពីរាជធានីភ្នំពេញវិញឲ្យអង្គរក្ស របស់លោកជូនតាមរថយន្តទាំងយប់ចូលទៅសុំប៉ាម៉ាក់សម្រាកនៅផ្ទះនាងមួយយប់ ក្រុមគ្រួសារនាងក៏យល់ព្រម រួចលោកបានដេញអង្គរក្សឲ្យបើករថយន្តទៅដេកនៅផ្ទះគេចុះ។នៅយប់នោះ ប្អូនប្រុសនាងម្នាក់ និង ម្តាយឪពុក គាត់ដេកនៅជាន់ក្រោម ឯព្រះតេជគុណ ស្រិល វណ្ណា សឹង នៅលើផ្ទះ គ្រាដែលនាងដេកក្នុងបន្ទប់លើផ្ទះដោយឡែកដែរនោះ ។