ជនសង្ស័យចាប់ក្មេងស្រីជំរិតទាប្រាក់ត្រូវនគរបាលខេត្តសៀមរាបសហការចាប់ឃាត់ខ្លួន

0

សៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្ម
ទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលបន្ទុកផែនការងារព្រណ្មទណ្ឌនិងដេាយមានការចង្អុលបង្ហាញពីលេាកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តទាំងពីរ នៅថ្ងៃទី០៦​ ខែមិថុនា​ ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចនគរបាលបានចុះស្រាវជ្រាវមុខសញ្ញាចាប់ក្មេងស្រីអាយុ៩ឆ្នាំជំរិតទាប្រាក់នៅខេត្តបាត់ដំបង។ក្រោមកិច្ចសហប្រតិបត្តិការកម្លាំងបានស្រាវជ្រាវនិងចាប់ឃាត់ខ្លួនមុខសញ្ញាឈ្មោះ​ វ៉នទិចហៅទីភេទប្រុសអាយុ៣៤ឆ្នាំមុខរបរកម្មករដេាយចាប់ឃាត់ខ្លួននៅចំណុចស្តុបបេនឡានចុងកៅស៊ូស្ថិតក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងខេត្តសៀមរាបនិងក្មេងស្រីរងគ្រោះឈ្មោះ​ ប៉ន​ ស្រីចាន់សុភា​ អាយុ៩ឆ្នាំ​ នៅភូមិដូង​ ឃុំបឹងរាំង​ ស្រុកកំរៀង ខេត្តបាត់ដំបង។ហើយបាននាំយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវក្រុងសៀមរាប។សូមបញ្ជក់ផងដែរថាក្នុងករណីខាងលើនេះជនសង្ស័យបានចាប់ក្មេងស្រីរងគ្រោះនៅចំនុច ច្រកឡែមជាប់ព្រំដែនថៃក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចមកខេត្តសៀមរាប នគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងតាមស្រាវជ្រាវក្នុងបទល្មើសជាក់ស្តែងដោយរឿងហេតុកើតនៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៨។ក្រេាយពីការសាកសួរនិងស្រាវជ្រាវរួចកម្លាំងសមត្ថកិច្ចនគរបាលយេីងបានប្រគល់ជនសង្ស័យនិងជនរងគ្រោះអោយទៅនគរបាលខេត្តបាត់ដំបងដេីម្បីបន្តរនិតិវិធី៕