ឯកឧត្តមង៉ែត ណារិន សមាជិកគណះកម្មការកណ្តាលគណះបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយស្រុកជីក្រែងដឹកនាំក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំខ្វាវចុះពិនិត្យ ពិគ្រោះជំុងឺ ចែកថ្នាំ នឹង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិក្បាលខ្មោច

0

សៀមរាប: ឯកឧត្តមង៉ែត ណារិន សមាជិកកណ្តាលគណះបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារចុះជួយស្រុកជីក្រែងបានដឹកនាំក្រុមការងារនឹងគ្រូពេទ្យមណ្ឌលសុខភាពឃុំខ្វាវចុះទៅពិនិត្យ ពិគ្រោះជុំងឺ នឹង ជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋភូមិក្បាលខ្មោចឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបនាព្រឹកថ្ងៃពុធ៨រោច ខែជេស្ឋសំរិទ្ធស័កព-ស២៥៦២ត្រូវនឹងថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៨ដែលមានប្រជាពលរដ្ឋចូលរួមសរុប:102នាក់ក្នុងនោះមានស្រី: 55នាក់ផងដែរ។
ក្នុង,ឱកាសនោះដែរ ឯកឧត្តមបានជុំរាបសួរសុខទុកបងប្អូនប្រជាពលរដ្ឋនិងបើកឱកាសអោយពលរដ្ឋសួររាល់ចម្ងល់និងសំណូមពរដើម្បីឯកឧត្តមពាំនាំរាល់សំណូមពរយកទៅជូនថ្នាក់លើជួយដោះស្រាយ។ ជាមួយគ្នានោះដែរប្រជាពលរដ្ឋសំណូមពរឯកឧត្តមអោយជួយមាន: 4បញ្ហាទី-1-សុំឯកឧត្តមជួយសាំង្កសីបាំងដំបូលសាលារៀន ព្រោះដំបូលសាលារៀនធ្លុះធ្លាយអស់ហើយ។ទី-2-សុំផ្លូវមួយខ្សែរពីភូមិក្បាលខ្មោចមកភូមិខ្វាវទី-3-សុំជួយតរភ្លើងអគ្គសនីពីភូមិខ្វាវទៅភូមិក្បាលខ្មោច។
ទី-4-សុំជួយដល់ទូរគត់ជន និង ជនក្រីក្ររចំនួន03គ្រួសារដែលកំពុងជួបការលំបាក។
រាល់សំណូមពរខាងលើឯកឧត្តមបានឯកភាពជូនសាំង្កសីចំនួន:100សន្លឹកតាមសំណូមពរ។ ចំពោះបញ្ហាភ្លើងអគ្គសនី ឯកឧត្តមសុំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាផ្តិតមេដៃស្នើសុំ ដើម្បីឯកឧត្តមយកទៅជូនថ្នាក់លើជួយដោះស្រាយ។
ចំពោះសំណូមពរទី04ដែលអោយឯកឧត្តមជួយទូរគតជន នឹង ជនក្រីក្ររចំនួន03គ្រួសារ ពេនោះឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនោះចូលចាប់មាឃផលតាមសធាជ្រះថ្លារៀងៗខ្លួនទោះជា100រៀលក្តី 1000រៀលក្តីសរុបបានជាថវិការចំនួន745800រៀល ក្នុងចំនួននោះថវិការឯកឧត្តង៉ែត ណារិតចំនួន:70-0000រៀលផងដែរ។
ទូរគត់ជននិងជនក្រីក្ររទាំង03គ្រួសារទទួលបានះ1-ទូរគត់ជនឈ្មោះយាយ ពូមទទួលបានថវិការចំនួន:584500រៀល2-លោកយាយធូ ពិនទទួលបានថវិការ:10-0000រៀល3-លោកយាយថនបូ រេនទទួលបានថវិការ:10-0000រៀល ចុងក្រោយឯកឧត្តមបានជូនក្រម៉ា01និងថវិការចំនួន5000រៀលក្នុង01នាក់ដល់ប្រជាពលរដ្ឋចំនួន102នាក់ដែលបានមកចូលរួមក្នុងអង្គពិធីនោះផងដែរ៕ដោយ ព្រំ សុខា