មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យបន្តត្រួតពិនិត្យទំនិញនៅផ្សារសិរីសោភ័ណនិងផ្សារថ្មីដើម្បីរកសារធាតុគីមីក្នុបន្លែនិងគ្រឿងឧបភោគ

0

បន្ទាយមានជ័យ​:​ នៅថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១៨នេះរថយន្តពីសោធន៍ចល័ត របស់អគ្គកាំកុងត្រូល សហការជាមួយមន្ត្រីកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យបន្លែផ្លែឈើនិងគ្រឿងឧបភោគ បរិភោគ ដែលកំពុងតាំងលក់នៅក្នុងផ្សារសិរីសោភ័ណ និងផ្សារថ្មីដើម្បីស្វែងរកសារធាតុគីមីដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់។
​ ក្នុងប្រតិបត្តិការចុះពិនិត្យនោះ​ លោក​ ហុង​ លៀង​ អនុប្រធានសាខាកាំកុងត្រូលទទួលបន្ទុកការិយាល័យប្រមូលចំណូលនិងទីផ្សារបាននិយាយថា​ដោយមានការណែនាំពីលោក​ សាន​ វិជ្ជាសារ៉ាវុធ​ ប្រធានសាខាកាំកុងត្រូលខេត្ត​បន្ទាយមានជ័យអោយបន្តត្រួតពិនិត្យនិងធ្វើការទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយលើទីផ្សារ។
​ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើទំនិញដែលមានហានិភ័យខ្ពស់ ដូចជា៖ សរសៃមីលឿង គុយទាវសរសៃតូច ប្រហិតសាច់គោ មឹក បង្គារ​ បន្លែគ្រប់ប្រភេទដើម្បីរកសារធាតុគីមីហាមឃាត់ ។ដោយ ឃិន គន្ធា