ស្ត្រីជនជាតិគ្រឹងម្នាក់ តូចចិត្តជំងឺប្រចាំកាយ បញ្ចប់ជីវិតខ្លួនឯង

0

ខេត្តរតនគិរី÷ ស្ត្រីវ័យចំណាស់ម្នាក់ ដាច់ចិត្តធ្វើអត្តឃាតចង.ករសម្លាប់ខ្លួនឯងដោយសារមានជំងឺរាំរ៉ៃទើបបញ្ចប់ជីវិតតែម្តង ។

បង្កការភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង១យប់ រំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចចម្ការស្វាយចន្ទីជនរងគ្រោះខាងក្រោយផ្ទះប្រហែល៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិផាក់ណាម ឃុំកោះពាក់ស្រុកវើនសៃ ។

មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ខណ:ជនរងគ្រោះបានបាត់ពីផ្ទះតាំងពីយប់ថ្ងៃទី៦ខែមិថុនានេះត្រូវបានសាច់ញាតិដើររករហូតដល់ម៉ោង១យប់ទើបប្រទះឃើញចង.ករសម្លាប់ខ្លួន យកខ្សែរអង្រឹងប្រវែង២ម៉ែត្រទៅចង.ករជាប់នឹងដើមស្វាយចន្ទីនៅក្រោយផ្ទះរបស់ខ្លួន ។

មន្ត្រីនគរបាល បន្តថា ជនរងគ្រោះមានឈ្មោះ គឹត ស៊ុន អាយុ៤៤ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានសាច់ញាតិដើររកប្រទះឃើញក៏រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាម ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យនឹងធ្វើកោសល្យវិច័យ លើសាកសព ឃើញថា ពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន មិនមែនរឿងអ្វីនោះទេ ហើយបានប្រគល់សពទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ យក្ខឡោម