ក្លោងទ្វាចូលទីបញ្ជាការវរសេនាតូចអន្តរាគមន៍៣៨៤ រួមនិងសមិទ្ធផលមួយចំនួន ត្រូវបានធ្វើពិធីសម្ភោធដាក់ប្រើប្រាស់់ជាផ្លូវការ!

0

ឧត្តរមានជ័យ: ក្លោងទ្វាចូលទីបញ្ជាការវរសេនាតូចអន្តរាគមន៍៣៨៤ រួមនិងសមិទ្ធផលមួយចំនួន ត្រូវបានកាត់ខ្សែរបូរសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា សឿន មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ០៩រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ។

និងមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៑ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងឯកឧត្តមមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហាន លោកជំទាវ លោកស្រី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

យោងតាមរបាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី ភុន សារុំ មេបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ៣៨៤ បានបញ្ជាក់ថា ក្លោងទ្វាចូលបន្ទាយ និងសមិទ្ធិផលមួយចំនួនទៀត បានចាប់ផ្តើមកសាងឡើងកាល់ពីថ្ងៃទី២៨ ខែគុម្ភះ ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ទើបបញ្ចប់រួចរាល់នៃការសាងសង់ ដោយចំណាយអស់ថវិការសរុបចំនួន១២០០០$(មួយម៉ឺនពីពាន់ដុល្លា)។

សូមបញ្ជាក់ថា ចំពោះការសាងសង់ នូវសមិទ្ធិផលទាំងអស់ខាងលើនេះបានជោគជ័យ ក៏ដោយសារមានការចូលរួមជួយឧបត្ថម្ភគាំទ្រជាសម្ភារៈ និងថវិការពីឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៑ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ រួមជាមួយនិងសប្បុរស់ជនខាងក្រៅជួយឧបត្ថម្ភផងដែរ៕សួនលីណា