ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានធ្វើការជម្រុញអោយប្រធានក្រុមបក្សទាំងអស់ ក្នុងស្រុកជាំក្សាន្ត”ត្រូវបន្តរួមសហការណ៍ចុះសិក្សាពីបញ្ហាប្រឈម ដែលនៅសេះសល់ជូនពលរដ្ឋ ដោយមិនត្រូវទុក្ខអោយបញ្ហាទាំងអស់នោះ ជាបញ្ហាដ៏ដែលៗនោះឡើយ”!

0

ព្រះវិហារ: ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានធ្វើការណែនាំជម្រុញបន្ថែម ទៅដល់ប្រធានក្រុមបក្សទាំងអស់ ក្នុងស្រុកជាំក្សាន្ត”ត្រូវបន្តរួមសហការណ៍ជាមួយនិងមន្ត្រីជំនាញពាក់ព័ន្ធ ចុះសិក្សាពីបញ្ហាប្រឈម ដែលនៅសេះសល់ជូនពលរដ្ឋ ដោយមិនត្រូវទុក្ខអោយបញ្ហាទាំងអស់នោះ ជាបញ្ហាដ៏ដែលៗនោះឡើយ”។

ប្រសាសន៍ថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល ណែនាំ ត្រួតពិនិត្យការអនុវត្តការងារ បញ្ហាប្រឈមរបស់មន្រ្តីគណបក្សស្រុក ដើម្បីធ្វើការដោះស្រាយ នូវបញ្ហាដែលប្រឈមនានា នៅក្នុងមូលដ្ឋាន និងការងាររដ្ឋបាល ក៏ដូចជាការផ្តល់នូវសេវានានា ជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម ឡុង សុវណ្ណ អនុប្រធានគណបក្សប្រជាជនខេត្ត រួមនិងឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារចុះជួយស្រុក ព្រមទាំងឯកឧត្តមប្រធាន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋាន និងសមាជិកគណបក្សប្រជាជនស្រុកជាំក្សាន្តជាច្រើនរូបផងដែរ។

បន្ទាប់ពីការលើកឡើងរបស់ប្រធានក្រុមបក្សឃុំ និងប្រធានគណបក្សស្រុក អំពីបញ្ហាដែលប្រឈម ព្រមជាមួយនិងលទ្ធផលដែលក្រុមការងារថ្នាក់ស្រុក រួមសហការណ៍ ដោះស្រាយសម្រេចបានជាមួយស្ថាប័នពាក់ព័ន្ធ ជូនពលរដ្ឋកន្លងមកបានបញ្ចប់។

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានធ្វើការផ្តាំផ្ញើរ ទៅដល់ប្រធានគណបក្សស្រុក ត្រូវណែនាំផ្សព្វផ្សាយបន្ថែម ទៅដល់ប្រធាន អនុប្រធានក្រុមបក្សនៅតាមមូលដ្ឋានទាំងអស់ ត្រូវខិតខំក្នុងការចុះជួបបងប្អូនពលរដ្ឋ ស្តាប់ពីបញ្ហាដែលពួកគាត់ជួប ក៏ដូចជាការសើ្នសុំ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់បានទាន់ពេលវេលាតាមការជាក់ស្តែង។ ពិសេសត្រូវក្តាប់អោយបានច្បាស់លាស់ ពិតប្រាកដនូវចំនួនសមាជិកបក្ស ដែលខ្លួនគ្រប់គ្រង ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃ២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះអោយបានគ្រប់ៗគ្នា៕សួនលីណា