គ្រោះថ្នាក់ចរាចរណ៍​ ទាំងព្រឹក​ព្រលឹម​រវាងរថយន្ដ​ដឹកកម្មករ-កម្មការនី​ ជាមួយរថយន្ដសណ្ដោងរឺម៉ក​បង្ករបួសធ្ងន់​ -​ ស្រាលមួយចំនួន

0

កំពង់ស្ពឺ ៖​ នៅថ្ងៃសៅរ៍​ ១១រោជ​ ខែជេស្ធ ឆ្នាំចសំរឹទ្ធ​សក័​ ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង៦:២០នាទី មានករណីគ្រោះថ្នាក់ចរាចរ​ណ៍​ ០១កើតឡើង​ លើផ្លូវជាតិលេខ ៤ ចន្លោះKm ៦៦~៦៧ ត្រង់ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច រថយន្ត ០១ គ្រឿង ម៉ាក ហ៊ីយ៉ន់ ពណ៍ស ពាក់ផ្លាកលេខព្រះសីហនុ 3A-5619 សណ្ដោង​រឺម៉ក​ ពណ៍ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 4A-0651 អ្នកបើកបរគេចខ្លួន បានរេចង្កូតទៅបុករថយន្ត ០១ គ្រឿង ម៉ាកហ៊ីយ៉ន់ដាយ ពណ៍ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-0652 ដឹកកម្មករ កម្មការនី អ្នកបើកបរបិឈ្មោះស៊ៀក ថេង ប្រុស អាយុ ៣៥ ឆ្នាំរស់នៅភូមិ​ក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច បើកបរបញ្ច្រាស់ទិសគ្នា បណ្តាលអោយអ្នកជិះក្នុងរថយន្ត​ ហ៊ីយ៉ាន់ដាយ កម្មករសរុប ៤៥ នាក់ ប្រុស ០១នាក់ របួសធ្ងន់ ៣នាក់ ត្រូវបានសមត្ថកិច្ច​ បញ្ជូនតាមរថយន្តសង្រ្គោះ ទៅមន្ទីពេទ្យបង្អែកត្រពាំងក្រឡឹង មួយចំនួន​ដឹកយកទៅ​សង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ។​រថយន្ត តូច ខូច​ ខាតធ្ងន់ រថយន្តធំខូចខាតស្រាល វត្ថុតាងទាំងពីរ​យក​មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕