ផ្ទះ១ខ្នងត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុង បាត់បង់ទ្រព្យសម្បត្តិរាប់ពាន់ដុល្លា នៅស្រុកវើនសៃ

0

ខេត្តរតនគិរី÷ ផ្ទះ១ខ្នងធ្វើអំពីឈើត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង ដោយសារម្ចាស់ផ្ទះមានការធ្វេសប្រហែស មិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ ។

ហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះ១ខ្នងនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង២០នាទីព្រឹក ថ្ងៃសៅរ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធុិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅភូមិប៉ុង ឃុំប៉ុង ស្រុកវើនសៃ ។

នគរបាលស្រុកវើនសៃ បានឲ្យដឹងដា ផ្ទះ១ខ្នងដែលត្រូវភ្លើងឆាបឆេះនេះមានទំហំ៨ គុណ១២ ធ្វើអំពីឈើ ប្រក់សង្ក័សី ដោយសារម្ចាស់ផ្ទះអុជធូបទុកចោល ហើយធ្វើដំណើរទៅក្រុងបានលុងពេលត្រឡប់មកវិញនៅសល់តែជើងសរសផ្ទះប៉ុណ្ណោះ ។

នគរបាល បន្តថា ម្ចាស់ផ្ទះមានឈ្មោះ ហម​ បូណា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិឃំុកើតហេតុខាងលើ ។

ភ្លាមៗនោះដែរ រថយន្តពន្លត់អគ្គីភ័យរបស់អធិការនគរបាលស្រុកវើនសៃបានទៅជួយអន្តរាគមន៍នឹងបាញ់ទឹកចំនួន៣រថយន្ត ប៉ុន្តែជាអកុសល្យភ្លើងបានឆាបឆេះអស់ទៅហើយ ។

សម្ភារ:ដែលបាត់បង់រួមមាន: លុយខ្មែរចំនួន៤.៣០០០០០.រៀល លុយដុល្លា៧០០ – ខ្សែ.កផ្លាក់ទិនចំនួន១ខ្សែ – គ្រែចំនួន៥ – ម៉ាស៉ិនបូមទឹកចំនួន១ គ្រឿង – កៅអីជ័រ១០ – អត្តសញ្ញាណប័ណ្ណចំនួន៤សន្លឹក – កាតATM ១សន្លឹក – កាតលឿងសម្រាប់បើកប្រាក់ ១សន្លឹក – កៅអីតុក្កតា ៦ តុកធម្មជាតិ ១ – តុកមូលឈើ ១ – នឹងថូផ្កា ១គូរ ផងដែរ ៕ យក្ខឡោម