កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទីឃាត់ខ្លួន ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន

0

ខេត្តតាកែវ÷ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវរួច។
លោក វរសេនីយ៍ឯក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានឲ្យដឹងថាៈ នៅថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១ និង២០នាទី កម្លាំងជំនាញរបស់អធិការដ្ឋានស្រុកបាទីទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថានៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានករណីជួញដូរគ្រឿងញៀន ក្រោយពី ទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសាប បានចុះបង្ក្រាបមុខសញ្ញាជួញដូរសារធាតុញៀន០១ករណី និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ៈ។
លោក ង៉ាន់ សារី អធិការស្រុកបាទី បានប្រាប់អោយដឹងជនសង្ស័យ១-ឈ្មោះ ផេង សេងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាចែកចាយគ្រឿងញៀន)។
ទី២-ឈ្មោះ ឈឺន ឆៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាប្រើប្រាស់សារធាតុញៀន)។
ទី៣-ឈ្មោះ រឹម ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាប្រើប្រាស់សារធាតុញៀន)។
លោក ង៉ាន់ សារី អធិការស្រុកបាទី បានប្រាប់អោយដឹងទៀតថា ក្នុងកិច្ចប្រតិបត្តការនេះដកហូតបាន ម្សៅក្រាមព៌ណសថ្លាចំនួន៤១កញ្ចប់តូច ទូរស័ព្ទដៃចំនួន០៣គ្រឿង និងម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-2442។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសុំណុំរឿងតាមនិតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត។