ប៉ូលីសស្រុកបាទីឃាត់ខ្លួុនជនសង្ស័យជួុញដូរសារធាតុញៀនខុសច្បាប់បីនាក់បញ្ជូនឡើងតុលាការ

0
SHARE

តាកែវ ៖ ជនសង្ស័យចំនួុន០៣នាក់ត្រូវបានប៉ូលីសស្រុកបាទីចាប់ឃាត់ខ្លួុនជាមួុយនិងវត្ថុតាងបញ្ជូនឡើងតុលាការក្រោយទទួុលបានព័ត៌មានពីពលរដ្ឋក្នុងមូលដ្ឋាន។ហេតុការណ៍បង្ក្រាបករណីជួុញដូរសារធាតុញៀននេះធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១និង២០នាទី ដោយកម្លាំងជំនាញនៃអធិការនគរបាល​​​ស្រុកបាទី សហការជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសាប នៅចំណុចភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ សមត្ថកិច្ចបានប្រាប់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដោយជាប់ពាក់ព័ន្ធករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ​សារធាតុញៀន។

​ជន​សង្ស័យ​ទាំង០៣នាក់នោះមាន៖ ទី១ឈ្មោះ ផេង សេងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ទី២ឈ្មោះ ឈឺន ឆៃ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី។ ទី៣ឈ្មោះ រឹម ពិសិដ្ឋ ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតវត្ថុតាងបានរួមមាន​៖ម្សៅ​ក្រាម​ពណ៌​សថ្លាចំនួន៤១កញ្ចប់តូច ទូរស័ព្ទដៃ០៣គ្រឿង និងម៉ូតូ០១គ្រឿងផងដែរ ។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង​ត្រូវបានកម្លាំង​​​​ជំនាញស្រុកបាទីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.