អភិបាលខេត្តកំពង់ធំ ចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៤៦៣នាក់ ស្រុកប្រាសាទបល្ល័ង្ក

0
SHARE

 ខេត្តកំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ជាមួយ លោកគ្រូអ្នកគ្រូ រួម​ទាំងបានកោតសរសើរ ចំពោះការខិតខំ បង្ហាត់បង្រៀន ផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស ឲ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ និងក្លាយជាថ្នាក់ដឹកនាំល្អ នៃថ្ងៃអនាគត់ ក្រោមការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ដែល​មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីនេះត្រូវបាន ធ្វើឡើង សាលាស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ខណៈពេលដែលឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជាអធិបតី  និងឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ  ក្នុងពិធីសំណេះ​សំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ ចូលរួម ចំនួន ៤៦៣នាក់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។

ឯកឧត្តម សុខ លូ បានថ្លែងអំណគុណដល់លោកគ្រូ អ្នកគ្រូ និងសំណូមពរ ដល់លោកគ្រូ អ្នកគ្រូទាំងអស់ ខិតខំបង្កើនសមត្ថភាព ការសិក្សាស្រាវជ្រាវ តាមរយៈការអាន ឬបច្ចេកវិទ្យាថ្មីៗ ដើម្បីឈានទៅរកចំណេះដឹងថ្មីបន្ថែមទៀត និងប្រកាសគាំទ្រ នូវកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល និងជំរុញឲ្យមន្ត្រីក្នុងវិស័យអប់រំ ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ ចូលរួមអនុវត្តការងារកំណែទម្រង់នេះ ឲ្យទទួលបានលទ្ធផលល្អ ប្រកបដោយគុណភាព សមត្ថភាព ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ឲ្យមានការរីកលូតលាស់បន្តទៅមុខ។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ចំពោះវិស័យអប់រំ និងផ្តល់អតិភាពខ្ពស់ចំពោះវិស័យអប់រំ  បានធ្វើឲ្យវិស័យអប់រំរីកដុះដាល់រីកចំរើនទូទាំង ប្រទេស ទោះជានៅតំបន់ដាច់ស្រយាល ចំកាត់មាត់ញក ក៏មានសាលារៀន មានបឋមសិក្សា និងបាន​ជម្រុញមានវិទ្យាល័យមាននៅគ្រប់ស្រុកក្រុង និងឃុំសង្កាត់ ដើម្បីធានាបាននូវកំណើនសិស្ស នៅតាមមូល​ដ្ឋាន ក្នុងនោះឯកឧត្តម សុខ លូន ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរទាំងអស់ ដែល​បានជួយសម្រួលនិងការពារសុវត្តិភាពដល់លោកគ្រូ អ្នកគ្រូ និងសិស្ស រួមទាំងបានផ្តាំផ្ញើរឲ្យលោកគ្រូ អ្នកគ្រូ រួមទាំងសាច់ញាតិ ទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ ២០១៨ខាងមុខនេះ។

ឯកឧត្តម ជា អឿង បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណែទម្រង់ វិស័យអប់រំ  គឺជាជោគជ័យដ៏ធំក្នុងវិស័យអប់រំ ពីព្រោះបច្ចុប្បន្នកម្ពុជាមានប្រព័ន្ធអប់រំច្បាស់លាស់ ខុសពីពេលកន្លងទៅ ដោយបច្ចុប្បន្នលោកគ្រូ អ្នកគ្រូសុទ្ធតែមានគរុកោសល្យត្រឹមត្រូវ ហើយដើម្បីបង្រៀនសិស្សឲ្យមានសមត្ថភាព មានគុណភាព សម្រាប់ការផ្តល់ចំណេះដឹងដល់សិស្ស។

ដោយ ប៊ុន រដ្ឋា

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.